CamNews

រថយន្ត 

Dodge Viper រាងតូចច្រឡឹង ត្រៀមខ្លួន​នៅឆ្នំា ២០១៣


អាមេរិក៖ សហរដ្ឋអាមេរិក បានផលិតរថយន្ដជាច្រើនប្រភេទនៅក្នុងឆ្នាំ ២០១២ នេះ។​ ប៉ុន្ដែ
សម្រាប់រថយន្ដ Dodge Viper វិញ ពេលនេះគេអាចចាត់ទុកជារថយន្ដដ៏ល្អបំផុត សម្រាប់ការ
ដាក់លក់នៅឆ្នាំ ២០១៣ ខាងមុខនេះ។


តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុនរថយន្ដ បុរីញូវយ៉ក​ បានអោយដឹងថា ក្នុងរយៈពេល
​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រោងចក្រផលិតម៉ាស៊ីនប្រភេទ Dodge Viper  បានទទួលភាពជោគ
ជ័យបំផុត ពោលគឺ គេទទូលបានការគាំទ្រដ៏ច្រើនលើសលប់ សម្រាប់រថយន្ដម៉ាក Dodge
Viper នេះ ។ លើសពីនេះទៅទៀត គេបានសង្ឃឹមយ៉ាងមុតមាំថា ការចេញជំនាន់ក្រោយ គឺ
2013 Dodge Viper នឹងមានអតិថិជនកាន់តែច្រើននាក់ ចូលទិញរថយន្ដនេះយកទៅប្រើប្រា
ស់។



ការទទួលបានភាពជោគជ័យបែបនេះ ក៏ដោយសារក្រុមហ៊ុន បានរិះរកគ្រប់មធ្យោបាយ
ដើម្បី អោយរថយន្ដនេះមានភាពល្អប្រណិតបំផុត។​ លើសពីនេះ ក្រុមហ៊ុនក៏បានចំណាយ
ទឹកប្រាក់ដ៏ច្រើនលើសសប់ ក្នុងការអភិវឌ្ឃន៍ក្រុមហ៊ុនទៀតផង។


គួររំលឹកផងដែរថា ក្រោយពីការធ្វើការវិភាគរបស់អ្នកសារពត៌មានរួចមក គេអាចបញ្ជាក់ថា​
រថយន្ដ 2013 Dodge Viper នឹងអាចក្លាយជារថយន្ដល្អបំផុងក្នុងពិភពលោកនាឆ្នាំ ​២០១៣
ខាងមុខនេះ។  តម្លៃរថយន្ដគឺពី​ ៨៥,០០០- ៩៥,០០០ដុល្លារ៕


ដោយ៖ សារិន
ប្រភព៖​ yahoo


Tags: vehicle cars usa Dodge Viper