CamNews

រថយន្ត 

Tesla Model S រថយន្ដដំបូងគេនៅសហរដ្ឋអាមេរិក


អាមេរិក៖ សហរដ្ឋអាមេរិក បានផលិតរថយន្ដជាច្រើនប្រភេទនៅក្នុងឆ្នាំ ២០១២ នេះ។​ ប៉ុន្ដែ
សម្រាប់រថយន្ដ Tesla Model S វិញ ពេលនេះគេអាចចាត់ទុកជារថយន្ដដ៏ល្អបំផុតសម្រាប់
នៅពាក់កណ្ដាលឆ្នាំ ២០១២ នេះ។

តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន Toyota រដ្ឋកាលីហ្វូញ៉ា​ (Califo) បានអោយដឹងថា ក្នុង
រយៈពេល​ ៤ឆ្នាំ​ រោងចក្រផលិតម៉ាស៊ីនប្រភេទ Tesla បានទទួលភាពជោគជ័យបំផុត ពោល
គឺ គេទទូលបានការគាំទ្រដ៏ច្រើនលើសលប់ សម្រាប់រថយន្ដម៉ាក Tesla Model S នេះ ។

ការទទួលបានភាពជោគជ័យបែបនេះ ក៏ដោយសារក្រុមហ៊ុន បានរិះរកគ្រប់មធ្យោបាយដើម្បី
អោយរថយន្ដនេះមានភាពល្អប្រណិតបំផុត។​ លើសពីនេះ ក្រុមហ៊ុនក៏បានចំណាយទឹកប្រាក់
រហូតដល់ ៥០ លានដុល្លារ ដែលថវិការនេះមិនទាន់គិតពីទឹកប្រាក់ខ្ចី ធានាគារ និងរដ្ឋាភិបាល
នោះទេ។




គួររំលឹកផងដែរថា ក្រោយពីការធ្វើការវិភាគរបស់អ្នកសារពត៌មានរួចមក គេអាចបញ្ជាក់ថា​
រថយន្ដ Tesla Model S គឺជារថយន្ដល្អបំផុងក្នុងពិភពលោក ព្រោះរថយន្ដនេះអាចលក់បាន
រហូតដល់ ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ តម្លៃរថយន្ដគឺពី​ ៥៤,៧០០ ទៅ​១០៥,៤០០ ដុល្លារ៕

 

 ដោយ ៖ សារិន
ប្រភព ៖ GD


Tags: vehicle cars usa tesla