CamNews

រថយន្ត 

តើរថយន្ដ Toyota ប្រភេទណា លក់ដាច់បំផុត?

រយៈពេលជិត ៧៧ឆ្នាំ នៃការប្រកួតប្រជែងក្នុងទីផ្សាររថយន្ដ  ក្រុមហ៊ុន Toyota បានលក់
រថយន្ដចេញ ចំនួន ២០០លានគ្រឿង ក្នុងនោះ ប្រភេទរថយន្ដដែលត្រូវបានលក់ដាច់បំផុតគឺ Corolla។

គិតចាប់តាំងពីការបញ្ចេញលក់រថយន្ដដឹកទំនិញ G1 កាលពីខែសីហា ឆ្នាំ ១៩៣៥ រហូតមក
ដល់ខែមិថុនាឆ្នាំនេះ ក្រុមហ៊ុន Toyota បានលក់រថយន្ដសរុប ចំនួន ជាង ២០០លានគ្រឿង នៅទូទាំងពិភពលោក។

នៅក្នុងចំណោមរថយន្ដ ប្រមាណជា ២០០លានគ្រឿង ដែលត្រូវបានលក់ចេញ ក្នុងពិភពលោក
គឺមានដល់ទៅ ១៤៥,២១ លានគ្រឿង ត្រូវបានលក់ក្នុងប្រទេសជប៉ុន និង ៥៥,១២ លានគ្រឿង
ត្រូវបានលក់នៅបរទេស។ នៅក្នុងចំណោមនោះដែរ ប្រភេទរថយន្ដដែលលក់ដាច់បំផុតនោះ គឺ Corolla ដោយគិតមកដល់ខែមិថុនា ឆ្នាំ ២០១២ ប្រភេទរថយន្ដនេះ ត្រូវបានក្រុមហ៊ុនលក់ចេញ ចំនួន ៣៩,០៨លានគ្រឿង។

គួររំឭកថា រថយន្ដ Corolla ជំនាន់ទី ១១ របស់ Toyota ត្រូវបានដាក់លក់ក្នុងទីផ្សារ កាលពីខែ
ឧសភា ឆ្នាំ២០១១ នៅប្រទេសជប៉ុន៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: car toyota cars best selling sell