CamNews

ភាពយន្ត 

Transformers 4 បង្ហាញឡានថ្មីទី ២ របស់ Bumblebee (មានវីដេអូ)

ដូចដែលយើងធ្លាប់ឃើញហើយថា Bumblebee ត្រូវបានអ្នកដឹកនាំរឿង Michael Bay ផ្លាស់ប្តូរ
ឡានថ្មីអោយ ដោយយកឡានសេរីចាស់​​ 1967 Camaro SS ដែលធ្វើអោយអោយទស្សនិកជន
មួយចំនួន មិនសូវសប្បាយចិត្តឡើយ ។ តែថ្មីៗនេះ Michael Bay បានបង្ហាញឡានថ្មីមួយទៀត
ហើយបញ្ជាក់ថា ឡាននោះគឺជាឡានថ្មីរបស់ Bumblebee ។



ដើម្បីកុំអោយទស្សនិកជនខកចិត្ត Michael Bay បានជ្រើសរើសឡានសេរីថ្មីយ៉ាងទំនើបមួយគឺ
Camaro Concept 2014 ពណ៌លឿងយ៉ាងស្រស់ស្អាត ។ ឡានថ្មីរបស់ Bumbleblee ត្រូវបានគេ
ប្រទះឃើញ  ក្នុងសកម្មភាពថតរឿង  Transformers 4  នៅរដ្ឋ Michigan ។ ក្រៅពីឡានថ្មីរបស់
Bumblebee ក្នុងនោះក៏មាន Optimus Prime, Hound និងឡានមួយគ្រឿងផ្សេងទៀត ដែលយើង
មិនទាន់ស្គាល់អត្តសញ្ញាណថាជាមនុស្សយន្ត Autobot មួយណានៅឡើយ ។



ទស្សនិកជនបានទស្សទាយថា ហេតុផលដែលនាំអោយ Michael Bay បង្ហាញឡានថ្មីដល់ទៅ
២ គ្រឿងសំរាប់ Bumblebee នោះគេបានគិតថា ក្នុងរឿង Transformers 4 តួរ Bumblebee អាច
នឹងមានការផ្លាស់ប្តូរឡាន ក្នុងពាក់កណ្តាលរឿង ឬ ក៏អាចដើមសាច់រឿង Bumblebee ប្រើឡាន
1967 Camaro SS ហើយពាក់កណ្តាលរឿងចុងក្រោយ Bumblebee និងប្តូរឡានទៅ Camaro
Concept 2014 វិញ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: bumblebee star movie cars transformers hollywood