CamNews

ប្លែកៗ 

ម្ចាស់​រថយន្ដ​ ត្រូវ​បង់​ប្រាក់​ដល់​អ្នក​ជិះ ប្រសិន​ចង់​ធ្វើ​ដំណើរ​ បាន​លឿន

នៅក្រុង Jakarta ប្រទេស ឥណ្ដូនេស៊ី ការសុំជិះដោយសារ គឺជាមុខរបរមួយសម្រាប់ជនក្រីក្រ
ដោយពួកគេអាចរកប្រាក់បានច្រើន ពីម្ចាស់រថយន្ដ ព្រោះតែពួកគេជួយឱ្យអ្នកបើកបរ ធ្វើដំណើរ
បានលឿនជាងធម្មតា។


ដោយសារតែមានប្រជាជន  ៣០លាននាក់  ដូច្នេះ Jakatar  គឺជាទីក្រុងធំលំដាប់ទី ៦ ក្នុងពិភព
លោក រីឯរថយន្ដដែលបានចុះបញ្ជីត្រឹមត្រូវ ក៏មានប្រមាណជា ២០លានគ្រឿង។ ប៉ុន្ដែ ប្រព័ន្ធ
ហេត្ថារចនាសម្ព័ន្ធ  នៅមានកម្រិត ប្រការនេះហើយបានធ្វើឱ្យគមនាគមន៍ទីក្រុងនេះ ជួបបញ្ហា
ធំៗជាច្រើន ក្នុងនោះ ក៏មានការកកស្ទះចរាចរណ៍ផងដែរ។

ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានបង្កើតតំបន់ “បីក្នុងមួយ” ជា
កន្លែង ដែលអនុញ្ញាតតែរថយន្ដណាដែលមានដឹកមនុស្សត្រឹមបីនាក់ឡើងទៅ ទើបមានសិទ្ធិបើក
ឆ្លងកាត់។ វិធានការនេះ ទទួលបានជោគជ័យក្នុងតំបន់មួយចំនួន ប៉ុន្ដែវាក៏បានបង្កើតឱ្យមានការ
ងារចម្លែកថ្មីមួយ ៖ ជិះរថយន្ដដោយសារគេ តែទទួលបានប្រាក់។

ជារៀងរាល់ព្រឹក ជាក្រីក្រ និងអ្នកមិនមានការងារធ្វើជាច្រើន ក្នុងក្រុង Jakatar នាំគ្នាឈរតាម សងខាងចិញ្ចើមផ្លូវក្បែរច្រកចូលទៅកាន់តំបន់ “បីក្នុងមួយ” ដើម្បីសុំជិះរថយន្ដ។ ពួកគេតែង
លើកម្រាមដៃ មួយជាសញ្ញាប្រាប់អ្នកបើកបរថា មានតែម្នាក់ ហើយប្រសិនលើកម្រាមពីរ មាន
ន័យថា មានពីរនាក់។


ថ្វីបើប្រជាជនម្នាក់ៗរបស់ ឥណ្ដូនេស៊ី រកប្រាក់បានតិចជាង ១ដុល្លារក្នុងមួយថ្ងៃ ប៉ុន្ដែដោយសារ
មុខរបរ “ជិះរថយន្ដ ទទួលបានប្រាក់” នេះ ក្រុមប្រជាពលរដ្ឋខ្លះ អាចរកបានជាង ៧ដុល្លារ ក្នុង
រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ   ដោយការក្លែងបន្លំជាមិត្តភ័ក្ដិ   ឬសាច់ញាតិរបស់អ្នកបើកបរ
រថយន្ដ  ដើម្បីជួយឱ្យពួកគេធ្វើដំណើរបានលឿងជាងធម្មតា។  ប៉ុន្ដែ ការប្រកបមុខរបរនេះ នៅ
ក្បែរតំបន់ដែលហាមឃាត់ ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ហើយប្រសិនត្រូវបានរកឃើញ
នោះពួកគេនឹងត្រូវបានពិន័យជាប្រាក់ ១លាន rupiah (១០៦ដុល្លារអាមេរិក)។

ការរកប្រាក់ដោយការសុំជិះរថយន្ដនេះ ត្រូវគេជឿថា ជាមុខរបរល្អមួយសម្រាប់ប្រជាជនក្រីក្រ
នៅ ឥណ្ដូនេស៊ី ប៉ុន្ដែ តាមពិតពួកគេត្រូវប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាច្រើន នៅពេលឡើងជិះ រថយន្ដរបស់មនុស្សដែលពួកគេមិនធ្លាប់ស្គាល់។ ស្ដ្រីដែលប្រកបមុខរបរនេះ ពេលខ្លះ ត្រូវបាន
គេរំលោភបំពានផ្លូវភេទ ហើយនៅពេលត្រូវនគរបាលចាប់បាន​   ពួកគេនឹងត្រូវដេកគុកដល់ទៅ
១២ខែ។


មុខរបរចម្លែកនេះ កំពុងមានការពេញនិយមពីសំណាក់ជនក្រីក្រ តែជីវិតរបស់មុខរបរនេះ មិនអាច
​ នៅបានយូរអង្វែងនោះទេ នៅពេលតំបន់ “បីក្នុងមួយ” នេះ ត្រូវបានជំនួសមកវិញ ដោយមហាវិថី
ធំៗ។ គួររំឭកថា កាលពីឆ្នាំ ២០១២ ប្រទេស ឥណ្ដូនេស៊ី ទទួលបានការយល់ព្រមឱ្យខ្ចីប្រាក់ ១,៣
ពាន់លានដុល្លារ ពីប្រទេសជប៉ុន ដើម្បីសាងសង់ប្រព័ន្ធគមនាគមន៍ ក្នុងនោះ ក៏មានផ្លូវថ្នល់ក្នុងក្រុង
Jakatar ផងដែរ៕


ដោយ ៖ តារា
ប្រភព ៖ OD


Tags: Jakarta road cars three in one rule jockeys traffic