(បរទេស)៖ ធ្លាប់តែឃើញការប្រកួតកីឡាបាល់ទាត់នៅលើវាលស្មៅរលីង តែឥឡូវមានការប្រកួតកីឡាបាល់ទាត់នៅលើវាលភក់វិញ ដែលកំពុងត្រូវបានប្រជាជនរុស្ស៊ី មានការចាប់អារម្មណ៍ជាខ្លាំង ដែលបានធ្វើការប្រកួតនៅក្រៅក្រុង Petersburg។
ការប្រកួតលើវាលភក់នេះ គឺត្រូវបានធ្វើឡើង ដើម្បីស្វែងរកម្ចាស់ពាន ហើយវីដេអូដែល ម្ចាស់គេហទំព័រ Facebook របស់សារព័ត៌មានចិន ស៊ិនហួ បានបង្ហាញប្រមាណជិត ១ នាទីនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាជននៅកម្ពុជាយើង។
សម្រាប់ការប្រកួតវិញគឺ មាន ២តង់ដូចការប្រកួតបាល់ទាត់លើវាលស្មៅដែរ តែក្នុងមួយតង់ មានត្រឹមតែ ១៣នាទីប៉ុណ្ណោះ ម្យ៉ាងវិញទៀត ចំនួនអ្នកលេងក្នុងមួយក្រុមមានតែ ៥នាក់រួមទាំង អ្នកចាំទីផងដែរ។
សូមបញ្ជាក់ថា ប្រវែងបណ្តោយនៃតារាងបាល់របស់ «កីឡាបាល់ទាត់វាលភក់» មាន ៦០ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ ប្រវែងទាំងអស់នេះ ជាស្តង់ដាមួយសម្រាប់ ការលេងជាអន្តរជាតិ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង