CamNews

តារា 

រូបថតពីអតីតកាលរបស់ បវរកញ្ញាកូរ៉េឆ្នាំ ២០១៣ ត្រូវបានគេនិយាយថា កែសម្ភស្ស

កាលពីល្ងាចមិ្សលមិញ ថ្ងៃទី ៤ ខែ មិថុនា នារីស្រស់ស្អាតវ័យ ២២ ឆ្នាំឈ្មោះ Yoo Ye Bin
បានក្លាយជា បវរកញ្ញាកូរ៉េឆ្នាំ ២០១៣ និងជា បេក្ខភាពបវរកញ្ញាចក្រវាឡ ឆ្នាំ ២០១៤  ។

មិនទាន់បានមួយថ្ងៃផង Yoo Ye Bin ត្រូបានអ្នកនៅក្នុងបណ្តាញអ៊ីនធើណេត លើកឡើង
មកពិភាក្សាជាប្រធានបទក្តៅគគុក ។ អ្វីដែលលើកយកមកពិភាក្សានេះ គឺជារូបថតរបស់
នាង កាលពីអតិតកាល ។ ដូចដែលយើងធ្លាប់បានដឹង ក្នុងអត្ថបទចុះផ្សាយរបស់យើង



លើកមុនមានរឿង ទាក់ទងថា បវរកញ្ញាទាំងអស់ មានមុខមាត់ស្រដៀងគ្នា សឹងតែទាំង
អស់ ។ ដោយថ្ងៃនេះ យើងទៅមើលរូបពីអតិតកាល របស់ Yoo Ye Bin ឃើញថា មុខ
មាត់របស់នាងពិតជាវិវត្តន៍ប្លែក ដែលមិនគួរអោយជឿ ។ មតិរបស់មហាជននិយាយថា
នាងច្បាស់ជាបានវះកាត់កែសម្ភស្ស ជាពិសេសភ្នែក និង មាត់ និង ក្តោងច្រមុះ ។ យើង
ទៅទស្សនាទាំងអស់គ្នាទៅមើលថា រូបពីអតីតកាលរបស់នាង ពិតជាដូចរូបនាងពេល
នេះដែរឬក៏អត់ ?



ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: miss world korea