CamNews

ព័ត៌មានអន្តរជាតិ 

ស្ត្រី​មាន​ផ្ទៃ​ពោះ ១១នាក់ កំ​ពុង​ផ្ទុក​វីរុស Zika នៅ​ក្នុង​ប្រទេស ម៉ិចស៊ិកូ

(ម៉ិចស៊ិកូ)៖ អាជ្ញាធរសុខាភិបាល ប្រទេសម៉ិចស៊ិកូ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នប្រទេសអាមេរិក ខាងជើងមួយនេះ មានមនុស្សឆ្លងវីរុស ហ្ស៊ីកា (Zika) ចំនួន ១២១ករណី ក្នុងនោះមានស្ត្រីមាន ផ្ទៃពោះចំនួន ១១នាក់។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០១៦។

អាជ្ញាធរខាងលើបន្ថែមទៀតថា ភាគច្រើននៃអ្នកឆ្លងវីរុស គឺជាប្រជាជនដែលរស់នៅ ភាគខាងត្បូងប្រទេសដូចជា នៅរដ្ឋ Chiapas និង Oaxaca ជាដើម។ ក្រសួងសុខាភិបាល ម៉ិចស៊ិកូ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នៃចំនួនស្ត្រីមានផ្ទៃពោះ ដែលបានឆ្លងវីរុសនេះ ជាពិសេសនៅរដ្ឋ Chiapas ព្រោះថា ទារកក្នុងផ្ទៃរបស់ពួកគេនឹង ទទួលរងគ្រោះ ជាក់ជាមិនខាន។

គួរបញ្ជាក់ថា បណ្តាប្រទេសនៅទ្វីបអាមេរិក ដែលកំពុងទទួលរងគ្រោះខ្លាំង ជាងគេដោយសារវីរុសហ្ស៊ីកា រួមមាន ប្រេស៊ីល កូស្តារីកា និង ម៉ិចស៊ិកូ។ ដោយឡែកប្រទេសមួយចំនួនទៀត ដែលអាចនឹងទទួលរង ការគម្រាមពីជំងឺ ដែលបង្កឡើងដោយសត្វមូសនេះ មានដូចជា អាមេរិក កូឡុំប៊ី គុយបា ប៉េរូ និង អាហ្សង់ទីន ជាដើម៕


 

 

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health news Zika Local news Brazil Vaccine Portugal