Okan Kaya បុរសអាយុ ២៨ ឆ្នាំសញ្ជាតិអូស្រ្តាលីមួយរូបបានបំបែកឯតទគ្គកម្មពិភពលោកថ្មីដែល
បានលេងហ្គេម Call of Duty រយៈពេលជាង ១៣៥ ម៉ោង ដែលគាត់បានបំបែកឯតទគ្គកម្មចាស់
របស់បុរសជនជាតិកាណាដា ដែលបានលេងអស់រយៈពេល ១២០ ម៉ោង។
បុរសម្នាក់នេះគឺជាអ្នកគ្រប់គ្រងផ្នែកលក់មួយ របស់ហាងលក់របស់ Online នៅទីក្រុង Syndey ហើយ
គាត់បានសុំច្បាប់ដើម្បីបំបែកឯតទគ្គកម្មនេះពីថៅកែរបស់គាត់ ដោយបានអនុញ្ញាតអោយគាត់លេង
ហ្គេមនេះនៅក្នុងបន្ទប់ប្រជុំធំ តែម្នាក់ឯង ហើយក្នុងការលេងហ្គេមនេះគឺគាត់សម្រាកក្រោមការកម្រិត
របស់អ្នកលេង ហ្គេម ដែលគេកំណត់អោយសម្រាក ១០ នាទីរាល់ពេលលេងបាន ១ ម៉ោង ហើយមក
ដល់ថ្ងៃដែលគាត់ឈប់គឺគាត់លេងបានរហូតដល់ទៅ ១៣៥ ម៉ោងជាង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ huffingtonpost