CamNews

ប្លែកៗ 

អីក៏យ៉ាងនេះ លេងហ្គេមសោះ កាយវិការនៅខាងក្រៅ ដូចតួហ្គេមមែនទែន (មានវីដេអូ)

ការលេងហ្គេម តែងតែធ្វើអោយអ្នកលេង មានអារម្មណ៍សប្បាយរីករាយ បំបាត់ទុក្ខកង្វល់
ហើយចំណែកហ្គេមខ្លះវិញ ធ្វើអោយអ្នកកាន់តែកើនប្រាជ្ញាទៀតផង ។ ហ្គេមខ្លះ ក៏ជួយអ្នក
អោយបញ្ចេញកំលាំងខ្លះៗដូចហាត់ប្រាណអញ្ចឹង ។ ជាមួយនិងហ្គេមលក្ខណៈបាញ់ប្រហារ
នោះ ធ្វើអោយអ្នកលេង ស្រៀវសាច់និងបញ្ចេញកាយវិការច្រើន តែមិនច្រើនដល់ថ្នាក់ដូច
អ្នកលេងខាងក្រោមនេះទេ ។

វីដេអូមួយត្រូវបានគេដាក់បញ្ចូលក្នុង Youtube ហើយទទួលបានការទស្សនា រហូតដល់ទៅ
៣ លានដង ។ វីដេអូនោះបង្ហាញអំពីបុរសម្នាក់ លេងហ្គេមប្រភេទបាញ់បោះ ហើយបញ្ចេញ
កាយវីការធ្វើដូចរូបគេ កំពុងតែនៅក្នុងហ្គេមនោះអញ្ចឹង ។ ចង់ដឹងយ៉ាងណាវិញ មកចូលរួម
ទស្សនាទាំងអស់គ្នា ៕


Tags: strange news videos thailand game gamer