CamNews

កីឡាអន្តរជាតិ 

ភ្ញាក់ផ្អើលខ្លាំង អាងទឹក ប្រកួតកីឡា អូឡាំពិក Rio 2016 ប្តូរទៅពណ៌បៃតង គួរឲ្យសង្ស័យបំផុត

ព័ត៌មានកីឡាអន្តរជាតិ ៖ មានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលអាងហែលទឹក រយៈចម្ងាយ ១០ម៉ែត្រ នាមជ្ឈមណ្ឌល Maria Lenk Aquatics Centre កីឡា អូឡាំពិក Rio 2016 Olympic Game ប្រទេសប្រេស៊ីល ទឹកប្តូរពណ៌ទៅជាពណ៌បៃតងទៅវិញ ជាជាង ពណ៌ខៀវដែលជាពណ៌ ទឹកស្តង់ដា និងដូចសព្វមួយដង ។ 



សេចក្តីរាយកាណ៍ បញ្ជាក់អោយដឹងថា រាល់បេក្ខភាពដែលត្រូវចូលមកប្រកួត គឺតំរូវអោយហែល ទឹកក្នុងលក្ខខ័ណ្ឌទឹកពណ៌បៃតងយ៉ាងដូច្នេះ ខណៈទឹកចាប់ផ្តើមប្រែពណ៌កាន់តែខ្លាំងឡើង នា វិនាទីការប្រកួតចាប់ផ្តើម។ ថ្ងៃច័ន្ទម្សិលមិញនេះ អត្តពលិក ២រូប Tom Daley និង Daniel Goodfellow ដែលបានឈ្នះមេដាយសំរិទ្ធ ក្រោយការប្រកួតនៅក្នុងអាងទឹកដែលមានលក្ខខ័ណ្ឌ​ ទឹកល្អប្រសើរ ទឹកមិនប្តូរពណ៌នោះ អោយដឹងថា "Erm, what happened," នៅលើគណនី ទ្វឺតធើ របស់ខ្លួន។ 



គួរបញ្ជាក់ថា ខណៈការប្រកួតវិញ្ញាសាហែលទឹក ស្រ្តីរយៈចម្ងាយ ១០ម៉ែត្រត្រូវបានបញ្ជប់ គណៈ កម្មការបានចេញសេចក្តីថ្លែងការណ៍អោយដឹងថា ក្រុមការងារកំពុងតែបើកការស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត ពីមូលហេតុអ្វីអោយប្រាកដបានជា ទឹកប្តូរពណ៌យ៉ាងដូច្នេះ ។ "វាពិតជា មានសារៈសំខាន់បំផុត សម្រាប់ការប្រកួតកីឡាអូឡាំពិក Rio 2016 ដើម្បីធានាអោយបានថា គុណភាពនៃការប្រកួតមានតម្លាភាព ឥតខ្ចោះ និង ស្តង់ដា ដូច្នេះ ការវិភាគទឹកប្តូរពណ៌ត្រូវបាន ធ្វើឡើងភ្លាមៗ និងរកអោយឃើញថា មានសុវត្ថិភាព ចឹងទេ ក្រុមការងារកំពុងតែស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត ពីមូលហេតុដែលបានបណ្តាលអោយទឹកប្តូរពណ៌យ៉ាងដូច្នេះ។"




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Rio 2016 Olympic Stadium