ព័ត៌មានកីឡា៖ លោក Sir Michael Moritz ដែលជាមិត្ដសម្លាញ់ របស់ លោក Steve Jobs និង លោក Sir Alex Ferguson បានធ្វើការប្រៀបធៀប គ្នារវាងអ្នកទាំងពីរ អំពីគុណសម្បត្ដិនឹង ភាពខ្លាំងដ៏ល្បីល្បាញ គួរជាទីកោតសរសើរ ប្រចាំជំនាន់ វិស័យរៀងៗខ្លួន ។
Steve Jobs គឺជាស្ថាបនិកដ៏ល្បីល្បាញមួយរូប បើនិយាយទៅ គឺមិនចាញ់ លោក Sir Alex Ferguson នោះទេ ទាស់តែអ្នកទាំងពីរ មានផ្នែករៀងខ្លួនតែប៉ុណ្ណោះ ជាពិសេសអត្ដចរិកគួរជាទីកត់សម្គាល់ ចំពោះ អតីតថ្នាក់ដឹកនាំក្លឹប Man Untd ដោយ គាត់ជាមនុស្សចូលចិត្ដសប្បាយច្រើន ខុសពី Steve Jobs គឺជាមនុស្សស្ងប់ស្ងាត់នៅតែពីមុខកុំព្យូទ័រ ។
លោក Sir Michael Moritz ដែលជាជនទើបតែបញ្ចប់ ស្នាដៃសៀរភៅជាមួយ លោក Sir Alex Ferguson ក្នុងចំណងជើង " ភាពជាអ្នកដឹកនាំ " បានប្រាប់ទៅកាន់គេហទំព័រ Mirror ថា" ពិតមែនហើយ រវាងអាជីពពួកគាត់ទាំងពីរ ពិតជាខុសប្លែកគ្នាស្រឡះ ប៉ុន្ដែភាពល្បីល្បាញនៃការដឹកនាំវិញ ពួកគាត់ ពិតជាអស្ចារ្យ មិនចាញ់គ្នានោះទេ។ សម្រាប់ Steve Jobs ចំពោះផលិតផលមួយ គឺមិនទាន់ល្អគ្រាប់គ្រាន់នោះទេ ហើយ លោក Sir Alex Ferguson ក្រុមខ្លាំងត្រឹមមួយ ការប្រកួត ក៏មិនទាន់ថារីកចម្រើនផងដែរ។ ចំណែកអត្ដចរិក Steve Jobs គឺជា មនុស្សស្ងប់ស្ងាត់ ដូចជាខ្មោចគ្មានវិញ្ញាណ នៅសំងំតែក្នុងផ្ទះ ដ៏ស្ងាត់សូន្យ រីឯលោក Sir Alex Ferguson ពិតជាមនុស្សដែលសប្បាយ ។ ទាំងនេះអាចបង្ហាញថា ភាពជោគជ័យក្នុងគុណតម្លៃជម្រុញលើកទឹកចិត្ដ ខ្លួន គឺ លោក Sir Alex Ferguson គឺជាមនុស្សដែលឃើញថា មានជោគជ័យខ្លាំង ត្រង់ចំនុចនេះ។ ប៉ុន្ដែកន្លងមកទៀត ខ្ញុំុមិនដែល រំពឹកទុកថា Steve Jobs ជាមនុស្សចូលចិត្ដ មើលការប្រកួតបាល់ ហើយចំណែក Sir Alex Ferguson ជាមនុស្សចូលចិត្ដ អង្គុយមុខកំព្យូទ័រនោះដែរ ។ តែទោះជាយ៉ាងណា ពួកគាត់ទាំងពីរ គឺមានភាពអស្ចារ្យ ខ្លាំងរៀងៗខ្លួន "៕
ដោយ៖ អឿ អ៊ុយ