CamNews

កីឡាអន្តរជាតិ 

ម៉េចចឹង បានជាយកឈ្មោះ Leo Messi & Cristiano Ronaldo ដាក់លើធុងប្រមូល កន្ទុយបារីទៅវិញ ?

ព័ត៌មានកីឡា៖ ពិតជារឿងមួយគួរចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយគ្រោងយុទ្ធសាស្រ្ដ​របស់ ក្រុមអ្នកការ​ពារបរិស្ថាន​លើផ្លូវ​សារធារណ៍ប្រចាំនៅទីក្រុង Longdon ឈ្មោះថា Hubbub ដែលបានបង្កើតឡើង នូវធុងដាក់​កន្ទុយបារី ក្នុងគោលបំណងកំចាត់ចោលនូវកន្ទុយបារីលើទីសាធារណៈ ដោយភ្ចាប់មកជាមួយឈ្មោះកីឡាករ​បាល់ទាត់ ដ៏ល្បីល្បាញលើពិភពលោក គឺ Ronaldo នឹង Messi ។ 

ឈ្មោះ Ronaldo នឹង Messi ត្រូវបាន ក្រុមអ្នកការពារបរិស្ថាន Hubbub ដាក់តាំងលើ ធុងកន្ទុយបារី ដោយធ្វើ​ការបោះឆ្នោតរវាងអ្នកទាំងពីរ ស្វែងរកអ្នកគាំទ្រដែលមាន ច្រើនជាងគេ តាមរយៈបរិមាណកន្ទុយបារី ដែលត្រូវបានញ៉ុកចូល ទៅតាមចន្លោះឈ្មោះរៀងៗខ្លួន។ 

យោងតាមគេហទំព័របានបន្ដទៀតថា ដើម្បីជម្រុញឲ្យមានការថែរក្សាបរិស្ថាន ឲ្យឃ្លាតឆ្ងាយពីភាពកខ្វក់នៃកន្ទុយបារី គម្រោងមួយនេះ អាចផ្ដល់ឲ្យអ្នកជក់បារីទាំងអស់ដាក់ក​ន្ទុយបារីក្នុង ប្រឡោះឈ្មោះកីឡាករ ដែល​​​ជាការគាំទ្ររបស់ខ្លួន​ ល្អជាងបោះចោលលើទីផ្លូវសាធារណៈ។ ទស្សនាររូបភាពខាងក្រោម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Leo Messi Cristiano Ronaldo