ព័ត៌មានកំសាន្ត ៖ កាលពីម្សិលមិញនេះគឺជាថ្ងៃទិវានៃសេចក្តីស្រលាញ់ កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងល្បីឈ្មោះ លោក ដេវីត ហើយក៏សង្កេតឃើញថាម្ចាស់បទ "មិត្តម្នាក់នេះលួចស្រលាញ់បង" កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបកាដូនាឡិកាមាសមួយ និងរូបដៃពាក់ចិញ្ចៀនគូស្នេហ៍ទៀតផង ។
នៅក្នុងនោះដែរ តារាស្រីរូបនេះក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា៖ "នេះជាចិញ្ជៀនដំបូងបង្អស់ ហើយអ្នកក៏ជាមនុស្សទីមួយហើយ ដែលពាក់ចិញ្ចៀននេះឲ្យខ្ញុំ មិនដឹងថា ថ្ងៃស្អែកទៅជាយ៉ាងណានោះទេ តែសំខាន់ពេលដែលយើងនៅជាមួយគ្នាបង និង អូន ស្រលាញ់គ្នាខ្លាំង សប្បាយចិត្តរាល់ថ្ងៃ Sweet រាល់ថ្ងៃ Happy Valentine’s Day "។
ស្រាប់តែមិនបានប៉ុន្មានផងក៏មាន Fans ជាច្រើនចូលខមមិនហើយនិយាយថា ដៃរបស់បុរសម្នាក់នោះគឺជា លោក ដេវីត ដែលជាតារាចម្រៀងល្បីឈ្មោះ គឺម្ចាស់បទ "ញីកែងជើង" ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេថា អ្នកទាំងពីរគឺជាគូស្នេហ៏ជាមួយគ្នាពិតប្រាកដ ឬ អត់នៅឡើយទេ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB