CamNews

កីឡាអន្តរជាតិ 

Man United យល់ព្រមលក់ Di Maria ទៅឲ្យ ក្លឹប PSG ទាំងស្រុងហើយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធរបស់ក្លឹប Man United ដែលបានទិញចូលកាល ពីរដូវកាលមុន ក្នុងតម្លៃខ្លួនដ៏ថ្លៃបំបែកកំណត់ត្រា ប្រចាំនៅអង់គ្លេស​ គឺ ៥៧.៩ លានផោន ពេលនេះ ត្រូវក្លឹបលក់ចេញទៅវិញបាត់ហើយ ឲ្យទៅក្លឹប​ PSG ក្នុងតម្លៃខ្លួនតែ ៤៤.៣ លានផោន។ 

PSG បានតាមដេញទិញយកកីឡាករ Angel Di Maria រូបនេះ តាំងពីប្រវត្ដិកីឡាករ ត្រូវ​ក្លឹប Real Madrid មានទំនាក់ទំនង ជាមួយ Man United មកម្ល៉េះ ហើយខណៈពេលនេាះក្លឹប ក៏មានបំណងចង់ ទិញយកផងដែរ ប៉ុន្ដែមានបញ្ហា​កញ្ចប់ថវិការ ។ ហើយជាបន្ដបន្ទាប់ ក្លឹបតែងតែមាទំនង ជាមួយកីឡាករ យ៉ាងជិតស្និត រហូតឈានមកដល់ពេលនេះ ។ 

Angel Di Maria មិនបានបង្ហាញមុខក្នុងក្លឹប  Man United អស់រយៈពេលមួយរយៈមកហើយ ចាប់តាំងពី រដូវកាល Copa America ត្រូវបញ្ចប់។ ហើយរឿងហេតុអវត្ដមានក្នុងក្លឹប បើសូម្បីលោក Louis Van Gaal ក៏មិនបានដឹងដំណឹងថាកីឡាករទៅ ទីណាផងដែរ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ដំណើរសម្រេចចិត្ដ​ទៅ​កាន់ ទឹកដី PSG ពេលនេះ ក៏ជាគំនិតកីឡាករចង់ចាក ចេញដោយខ្លួនឯង ។ Angel Di Maria បានខកខានការចូលរួមប្រកួត ចុងក្រោយជាមួយក្លឹប​ ដែលចាញ់ក្រោមដៃ PSG ក្រោមលទ្ធផល ២-០ ។ 

លោក Louis Van Gaal ក្រោយពីនឹងរំពឹងទុកថា បាត់បង់ ខ្សែប្រយុទ្ធរូបនោះទៅ  លោកក៏សម្លឹងកាន់តែ​គៀក​បន្ថែមទៅលើ ខ្សែប្រយុទ្ធ Barcelona គឺកីឡាករ  Pedro  ដែលមានបំណងចង់បញ្ចប់ទីផ្សារក្នុងពេល​ឆាប់ៗនេះ ។ ប៉ុន្ដែបើទន្ទឹមគ្នានេះ ក្លឹប Barcelona ក៏បានអះអាងបន្ទាប់ដែរថា ក្លឹបនឹងមិនទាន់លក់​កីឡាករនេះឡើយ នៅមុនថ្ងៃប្រកួតជា​មួយ Sevilla ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews


Tags: Sport News PSG Angel Di Maria Man United