CamNews

តារា 

ខេមរៈ សេរីមន្ត ចំណាយលុយ រៀបអាពាហ៍ពិពាហ៍ ឲ្យប្អូនស្រីឈ្មោះ ខេមរៈ ស្រីពេជ្រ

(ភ្នំពេញ)៖កំពូលតារាចម្រៀងប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត បានរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យប្អូនស្រីបង្កើតឈ្មោះ ខេមរៈ ស្រីពេជ្រ កាលពីពេលថ្មីៗនេះ ដោយមាន​ការ​អញ្ជើញ​ភ្ញៀវជាមិត្តសិល្បករ រួមអាជីពចូលរួមអបអរមានចំនួនតិចតូច ព្រោះ​ពិធីនេះធ្វើឡើង​នៅស្រុកកំណើត ខេត្តកំពង់ចាម។

អាពាហ៍ពិពាហ៍ប្អូនស្រី របស់តារាចម្រៀងលោក ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពេជ្រ ដែ​លបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បើតាមប្រភព បានប្រាប់ឲ្យដឹងថា ជាការផ្តូច​ផ្តើ​មពីសំណាក់បងប្រុសលោក ខេមរៈ សេរីមន្ត ជាអ្នកចំណាយលុយ ដើម្បីរៀបចំពិធីមង្គល​ការ​នេះជំនួសឪពុក-ម្តាយ ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ។

ប្រភពបាននិយាយទៀតថា ក្នុងពិធីអាពាហ៍ពិពាហ៍ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ដែលរៀបចំ ធ្វើ​នៅស្រុកកំណើតខេត្តកំពង់ចាម គឺគេសង្កេតឃើញមានការចូលរួម ពីសិល្បករតិចតូចបំផុត ដោយក្នុងនោះមានវត្តមាន តារាកំប្លែងនាយ កុយ ,តារាចម្រៀងកញ្ញា សុខ ពិសី ,លោក ខាត់ ជេ​មន៍ និងតារាប្រុស-ស្រី រួមផលិតកម្មជាមួយ២ឬ៣ដួងទៀតតែប៉ុណ្ណោះ។ មូលហេតុដោយ​សា​លោ​កមិនចង់រំខានពេលវេលា អ្នកផ្សេងព្រោះទីតាំងដែលរៀបចំពិធី គឺឆ្ងាយពីរាជធានីភ្នំពេញ។

ទោះបីជាអាពាហ៍ពិពាហ៍របស់ប្អូនស្រី​លោក ខេមរៈ សេរីមន្ត មិនសូវហៅភ្ញៀវសិល្ប​ករ ទៅ​ចូលរួមច្រើនពិតមែន តែពិធីនេះគឺមានភាពសប្បាយខ្លាំង ព្រោះលោក ខេមរៈ សេរីមន្ត នឹង​ក្រុ​មគ្រួសារបានបង្កបរិយាកាស សប្បាយរីរាយដល់ភ្ញៀវ អ្នកដែលបានអញ្ជើញចូលរួមអបអរ។ Kh​m​erTALKING មិនអាចទំនាក់ទំនង ដើម្បីសួរនាំបន្ថែម ពីលោក ខេមរៈ សេរីមន្ត បានទេ នៅថ្ងៃនេះជុំវិញការរៀបពិធីមង្គលការ ឲ្យប្អូនស្រីលោកខាងលើនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Khemarak serey mun Star news local news