CamNews

តារា 

Yaya ធ្វើឲ្យ Fans ផ្ទុះការភ្ញាក់ផ្អើល ក្រោយដឹងអំពីតម្លៃខ្សែក និងក្រវិលពេជ្រ ដែលមានតម្លៃថ្លៃកប់ពពក

តារាថៃ ៖ តារាសម្តែងស្រីល្បីឈ្មោះនាង Yaya និងលោក Nadech Kugimiya បានធ្វើឲ្យក្រុមអ្នកគាំទ្រ និងអ្នកសារព័ត៌មានជាច្រើនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានដឹងពីតម្លៃខ្សែក និងក្រវិលពេជ្ររបស់នាង​ ដែលមានតម្លៃថ្លៃកប់ពពកតែម្តង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា ខ្សែក និងក្រវិលពេជ្ររបស់នាង Yaya គឺជាមានទម្ងន់ ៣៧០ ការ៉ាត់ ហើយមានតម្លៃដល់ទៅ ២៥០ លានបាតឯណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Yaya បានដឹកដៃសង្សារសំណព្វចិត្តគឺលោក Nadech Kugimiya ដើម្បីចូលរួមកម្មវិធីដ៏ពិសេសមួយនៅឯ Blue Port Hua Hin Resort Mall រីឯនិយាយអំពីរូបសម្រស់របស់នាង Yaya វិញពិតជាស្រស់ស្អាតដូចជាព្រះនាងយ៉ាងចឹង ក្រោយគ្រងឈុតស្រស់ស្អាត ជាមួយគ្រឿងពេជ្រ ៕

-ចុចអាន ៖ មិនគួរឲ្យជឿថា នាង Yaya និងមិត្តប្រុស ហ៊ាននាំគ្នាធ្វើបែបនេះនៅក្នុងវត្តសោះ












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Nadech Kugimiya Yaya