បេក្ខភាពប្រធានាធិបតី Hillary Clinton មានឱកាសដល់ទៅ៩០% ក្នុងការយកឈ្នះលើគូប្រជែង
Donald Trump នេះបើតាមការស្ទង់មតិទូទាំងប្រទេសមួយ នៅមុនប្រជាជនអាមរិកចេញទៅបោះ
ឆ្នោត។
លទ្ធផលនៃការស្ទង់មតិចុងក្រោយរបស់ Reuters/Ipsos ដែលត្រូវបានប្រកាសកាលពីរសៀលថ្ងៃ
ទី៧វិច្ឆិកា បានបង្ហាញថា អត្រានៃការជាប់ឆ្នោតរបស់លោកស្រី Clinton គឺប្រហាក់ប្រហែលនឹង
សប្ដហ៍មុន ខណៈដែលឱកាសនៃការឈ្នះឆ្នោតរបស់លោក Trump គឺពឹងផ្អែកទៅលើការរួមបញ្ចូល
គ្នារវាងពលរដ្ឋស្បែកខ្មៅ ស្បែក ស និងពលរដ្ឋដើមកំណើតអេស្ប៉ាញ នៅក្នុងរដ្ឋចំនួន ៦ ឬ ៧។
យោងតាមការស្ទង់មតិ លោកស្រី Clinton កំពុងនាំមុខលោក Trump ក្នុងអត្រា ៤៥% ទល់នឹង
៤២% ។
ដើម្បីអាចជាប់ឆ្នោត លោក Trump ត្រូវការយកឈ្នះលើលោកស្រី Clinton នៅក្នុងបណ្ដារដ្ឋ
Florida, Michigan, Carolina ខាងជើង, Ohio និង Pennsylvania ជាកន្លែងដែលលោកស្រី Clinton
កំពុងនាំមុខ ៣ពិន្ទុ។
ប្រភពព័ត៌មានឱ្យដឹងថា បើសិនលោក Trump ចាញ់ឆ្នោតនៅក្នុងរដ្ឋចំនួនពីរក្នុងចំណោមបីរដ្ឋ គឺ
Florida, Michigan និង Pennsylvania នោះ លទ្ធផលល្អនឹងបានទៅលើលោកស្រី Clinton។
ទន្ទឹមនឹងនេះ លោក Trump ក៏ត្រូវរក្សាភាពខ្លាំងរបស់ខ្លួននៅក្នុងរដ្ឋ Arizona ជារដ្ឋដែលបក្ស
សាធារណរដ្ឋតែងតែឈ្នះកន្លងមក។
Carolina ខាងជើង ដែលជារដ្ឋមួយក្នុងចំណោមបណ្ដារដ្ឋដំបូងដែលប្រកាសលទ្ធផលមុនគេនៅ
យប់ថ្ងៃទី ៨វិច្ឆិកា អាចផ្ដល់សញ្ញសំខាន់ដល់លទ្ធផលទាំងមូល។
រដ្ឋ Florida មានសារសំខាន់សម្រាប់លោក Trump ។ បើសិនលោកស្រី Clinton ឈ្នះឆ្នោតនៅទី
នេះ លោកស្រីគ្រាន់តែនាំមុខលោក Trump នៅក្នុងរដ្ឋមួយក្នុងចំណោមបីរដ្ឋ កឺ Ohio, Michigan
និង Pennsylvania នោះគឺលោកស្រីអាចយកឈ្នះលើគូប្រជែង។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងលើមនុស្សចំនួន ១៥.០០០នាក់ជារៀងរាល់សប្ដាហ៍ នៅក្នុងរដ្ឋ
ទាំងអស់ចំនួន ៥០ និងរដ្ឋធានី Washington៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ smh