CamNews

តារា 

តើនាង Bella និងតារាស្រីក្នុងរឿងមួយផ្សេងទៀត ម្នាក់ណា សាកសមសម្តែងជាតួប្រពន្ធរបស់ James Jirayu ជាងគេ?

ព័ត៌មានកំសាន្ត ៖ ក្រោយដឹកដៃគ្នាមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី ​០៩ ខែតុលា ឆ្នាំ ២០១៦ ដើម្បីផ្សព្វផ្សាយរឿង "ปดิวรัดา" ឬ អាចហៅថារឿង "ភរិយាបណ្តូលចិត្ត" ហើយទស្សនិកជនក៏បានទស្សនាខ្លះមកហើយថា តារាសម្តែងស្រីនាង Bella ranee និងលោក James jirayu ពិតជាសាកសមជាប្តីប្រពន្ធមែន រហូតមានអ្នកគាំទ្រមួយចំនួនធំ បានចាប់ដៃគូឲ្យអ្នកទាំង ២ សាងស្នេហាជាមួយគ្នាថែមទៀតផង ។ 

ទទ្ទឹមនឹងរឿងនេះដែរ Bella ranee ក៏មានមិត្តប្រុសរួចទៅហើយដូច្នេះហើយទើបមិនអាចសាងស្នេហាត្រីកោណជាមួយនិង James jirayu តាមសំណូមពររបស់ក្រុមអ្នកគាំទ្របាន ។ ម្យ៉ាងវិញទៀតអ្នកទាំង ២ មិនបានមានចិត្តចង់បង្កើតទំនាក់ទំនងស្នេហាជាមួយគ្នាទេ ព្រោះក្នុងចិត្តម្នាក់គ្រាន់តែចាត់ទុកគ្នាគ្រាន់តែជាមិត្តរួមអាជីពតែប៉ុណ្ណោះ ។ 

នាង Bella ranee និង James jirayu ឃើញថា ពិតជាសាកសមសម្តែងជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធពិតមែន ប៉ុន្តែនៅមានតារាល្បីម្នាក់ដែល សាកសមជាភរិយារបស់ James jirayu ក្នុងសាច់រឿង នោះគឺនាង Yaya urassaya ហើយនាងក៏បានសម្តែងជាមួយនិងបុរសសង្ហារូបនេះនៅក្នុងរឿង "หนึ่งในทรวง" ។ 

ទោះជាយ៉ាងណាក៏ដោយ នាង Bella ranee និងនាង Yaya urassaya ឃើញថាអ្នកទាំង ២ ពិតជាសាកសមសម្តែងជាតួភរិយា James jirayu ដូចគ្នា ហើយគ្មានអ្នកណាអាចបែបចែកថា ម្នាក់ណាសាកសមជាងអ្នកណាទេ ពោលគឺសាកសមជាមួយគ្នាទាំង ២ តែម្តង​ ៕

១. លោក James jirayu ជាមួយនិងនាង Yaya urassaya 






២.លោក James jirayu ជាមួយនិងនាង Bella ranee







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu Yaya urassaya