CamNews

កីឡាអន្តរជាតិ 

AC Milan គ្រោងនឹងលុបកិច្ចសន្យារយៈពេល ២ ឆ្នាំបន្ទាប់ជាមួយ Chelsea លើកីឡាករ Fernando Torres

ព័ត៌មានកីឡា៖ កីឡាករ Fernando Torres ខ្សែប្រយុទ្ធ​របស់ Chelsea ដែលត្រូវ AC Milan ខ្ចីជើងក្នុងលិខិតចុះហត្ថលេខា​រយៈពេល ៣ ឆ្នាំ ខណៈពេលនេះ​ត្រូវបានលេច ឮដំណឹងចរចារាម​ជាខ្លាំងមកថា ក្រុមបំណុលមាន​បំណង​​ចង់លុបចោលវិញ នៅពេលរដូវកាលថ្មីចូលមកដល់។ 

ពាក្យចរចាមរាមបានត្រូវស្រែកច្រៀងបន្ដគ្នាយ៉ាងត្រហឹងអំពីការ លុបចោលសំបុត្ររយៈពេល ២ ឆ្នាំបន្ទាប់របស់​ក្រុម AC Milan ក្រោយ ពេលរដូវកាលថ្មីបានចូលមកដល់​ ។ ស្របពេលនោះផងដែរ ថ្នាក់ដឹកនាំ Chelsea លោក Jose Morrinho ក៏បានបន្ដពាក្យសម្ដីដែរថា ខណៈពេលនេះ Chelsea កំពុងតែសំបួរ​ខ្សែ​ប្រយុទ្ធ ហើយខ្លាំងៗទៀតផង សម្រាប់វត្ដមាន Fernando Torres ចង់វិលត្រលប់មកកាន់​ Stamford Bridge វិញមិនមែនជារឿងងាយស្រួលទេ ហើយក៏ប្រហែលជាត្រូវ ស្វែងរកគោលដៅថ្មីមួយ​ទៀត ដើម្បីបន្ដការខ្ចីជើង នៅរដូវកាលថ្មីក្រោយនេះ​។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត មាន​ព័ត៌មានខ្លះ​បានបញ្ជាក់ទៀតថា Chelsea និងបន្ដការខ្ចីជើងកីឡាកររួបនេះ​ដោយមិនអស់ថ្លៃទេ សម្រាប់ បណ្ដាក្លឹប ក្នុង Premier league នេះ។ 

ក្រោយបានទទួលព័ត៌មានជាបន្ដបន្ទាប់ Fernando Torres ពិតជានឹកឃើញដល់ក្រុមចាស់ Liverpool ក្រៃលែង ដោយកន្លងមកធ្លាប់បាន តស៊ូ និង បង្កើតស្នាដៃជាច្រើន​រាប់មិនអស់ ប៉ុន្ដែនៅពេលនេះ មិនដូចជា​អ្វី ដែលបានរំពឹងទុកទៀតឡើយ ។​


ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka 

 


Tags: Sport News ChelseaFernando Torres AC Milan