ព័ត៌មានកីឡា៖ ប៉ាក់ គីអៅ បានសម្រេចិត្ដ ធ្វើដំណើរមកកាន់ទឹកដី សហរដ្ឋអាមេរិក ចាប់តាំងពី យប់ថ្ងៃសៅរ៍ម្ល៉េះ ក្រោយពីបានសម្រេចកិច្ចចរចាជាមួយ Floyd រួចជាស្រេចលើការប្រកួត ។
ប៉ាក់ គីអៅ មិនបានបណ្ដោយខ្លួនឲ្យនៅទំនេរបានស្រួលឡើយ ក្រោយចាប់តាំពីមកដល់ សហរដ្ឋអាមេរិក ដោយហេតុ កីឡាករបានប្រើប្រាស់ពេលវេលា ខិតខំប្រឹងប្រែងហ្វឹកហាត់ និង រៀបចំខ្លួនដើម្បីប្រឈមមុខជាមួយ Floyd ដែលតែងតែអូសក្រឡាពេលវេលា បង្កបញ្ហាមិនចេះ ចប់មិនចេះហើយ ។
ក្រោយពីបានមើលឃើញ សកម្មភាពយ៉ាងស្វិតស្វាញ របស់កីឡាករ ដូច្នេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ដ និងគ្រូបង្វឹកគឺលោក Justin Fortune មុនការប្រកួតថា សមត្ថភាព កម្លាំង ព្រមទាំងយុទ្ធសាស្រ្ដ ប៉ាក់ គីអៅ ច្បាស់ណាស់ ពិតជាអាច ផ្ដួល FLoyd បានដោយងាយ ។
ក្រៅពីមើលឃើញផ្ទាល់ពីសកម្មភាព យើងងាកមកប្រៀបធៀប នឹង ប្រវត្ដិផ្ដួលដៃគូរវិញម្ដង ចំពោះ Floyd ធ្លាប់មានប្រវត្ដិផ្ទួល Hatton ឲ្យសន្លប់ក្នុងទឹកទី ១០ ចំណែក ប៉ាក់ គីអៅ ធ្លាប់ផ្ដួល ដៃគូរអង់គ្លេស ត្រឹមតែទឹកទី ២ ប៉ុណ្ណោះ ។ នេះសរបញ្ជាក់ថា គម្លាតរវាងអ្នកទាំងពីរ ពិតជា មានប្រៀបខុសគ្នាដាច់ដោយឡែកស្រឡះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ gmanetwork