CamNews

ម៉ូតូ 

ម៉ូតូ Kawasaki Ninja ស៊េរីថ្មី ២០១៥ បង្ហាញខ្លួនផ្អើលយុវវ័យ

ម៉ូតូ Kawasaki Ninja គឺជាប្រភេទម៉ូតូធំ ដែលមានឈ្មោះល្បីល្បាញបំផុត នៅលើបណ្តាប្រទេស
ជាច្រើន នៅលើពិភពលោក និងកំពុងតែមានវត្តមានវត្ត នៅលើបណ្តាប្រទេសអាស៊ី ក្នុងនោះក៏
មានព្រះរាជាណាចក្រកម្ពុជាផងដែរ។

វត្តមានម៉ូតូ Kawasaki Ninja ឬ ប្រភេទម៉ូតូធំ ផ្សេងៗ ទៀត  កំពុងតែទទួលបានការពេញនិយម
និងគាំទ្រ យ៉ាងច្រើនពីសំណាស់មិត្តយុវវ័យ  ដែលចូលចិត្ត និង ស្រលាញ់ម៉ូតូធំ។ ថ្មីៗ នេះ ម៉ូតូ 
Kawasaki Ninja បានបង្ហាញខ្លួនស៊េរីថ្មី ម៉ូតូ Kawasaki Ninja ZX-10R ABS ឆ្នាំ២០១៥  ជាមួយ
នឹងរូបរាងថ្មី តែមថ្មី សំបកកង់ស្ពត  បំពាក់ប្រព័ន្ធភ្លើង LED  ធុងទឹកត្រជាក់កាពារម៉ាស៊ីនមិនឱ្យ 
ក្តៅ ពេលធ្វើដំណើរផ្លូវឆ្ងាយ។

មួយវិញទៀត ម៉ូតូ Kawasaki Ninja ZX-10R ABS ស៊េរីថ្មី ឆ្នាំ២០១៥ ត្រូវបានបំពាក់មកជាមួយ
កម្លាំងម៉ាស៊ីនធំខ្លាំង   ដល់ទៅ  ៩៩៨សេសេ  អាចបើកបរបានល្បឿន  ១៤៣ម៉ាយ/ម៉ោង និង
តម្លៃ ១៥,៥៩៩ ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: motorcycle 2015 Kawasaki Ninja ZX-10R ABS