CamNews

Francois Hollande នាំមុខក្នុងការបោះឆ្នោតប្រធានាធិបតិបារាំង

 

 
 

លោក Francois Hollande បេក្ខជនប្រធានាធិបតិមកពីគណបក្សសង្គមនិយមបារាំង ទទួល
បានសម្លេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២២ កន្លងទៅ នឹងត្រូវឈាន
ចូលដល់ជុំប្រកួតផ្ទាល់ជាមួយប្រធានាធិបតិកំពុងកាន់អំណាច Nicolas Sarkozy ។

លោក Francois Hollande  ទទួលបាន ២៧,៩% ក្នុងចំណោមសម្លេងឆ្នោត ៧៥%
ខណៈដែលលោកប្រធានាធិបតិ Nicolas Sarkozy ទទួលបាន ២៦,៧% ។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ជាមួយនឹងសន្លឹកឆ្នោតចំនួន ៧៥% ដែល
ត្រូវបានពិនិត្យ លទ្ធផលបានបង្ហាញថា លោក Francois Hollande  ទទួលបាន ២៧,៩%
ខណៈដែលលោកប្រធានាធិបតិ Nicolas Sarkozy ទទួលបាន ២៦,៧% ។ លោក Francois
Hollande និង លោក Nicolas Sarkozy នឹងឈានដល់ជុំទីពីរនៃការបោះឆ្នោតនៅថ្ងៃទី ៦
ខែឧសភាខាងមុខ។ 

លោកស្រី Marine Le Pen បេក្ខភាពរបស់គណបក្ស​រណសិរ្សជាតិឈរលំដាប់លេខ ៣
ដោយទទួលបានសន្លឹកឆ្នោត ១៩,២%។ ចំណែកលំដាប់ទី ៤ បានទៅលើលោក Jean-Luc
Melenchon បេក្ខភាពមកពីគណបក្ស​​រណសិរ្ស​ឆ្វេង​និយម ដោយទទួលបានសន្លឹកឆ្នោត
១០,៨%៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ VE

 


Tags: france election president