CamNews

កីឡាអន្តរជាតិ 

ពរទុយហ្គាល់-ហូឡង់ ៖ ជើងខ្លាំងនៅតែ ជើងខ្លាំង

ព្រោះតែសមត្ថភាពដ៏អស្ចារ្យ ក្នុងការស៊ុតបាល់បញ្ចូលទីរបស់កីឡាករតំលៃខ្លួនថ្លៃបំផុត
លើ
ពិភពលោក Ronaldo បានជួយឲ្យក្រុមជំរើសជាតិពរទុយហ្គាល់មានសិទ្ធិចូលប្រកួត
វគ្គជំរុះបន្ត។

ហូឡង់ចាប់ផ្តើមប្រកួតដោយការលេងបានយ៉ាងល្អ ហើយរកបានគ្រាប់បាល់នាំមុខមុន ដោយការ
ទាត់បាល់បញ្ចូលទីយ៉ាងស្អាតរបស់ Van Der Vaart។ ជាក់ស្តែងពរទុយហ្គាល់មិនមែនជាក្រុមងាយ
នឹងគាបសង្កត់បានស្រួលឡើយ តែប៉ុន្មាននាទីក្រោយពីការត្រូវគូប្រកួតនាំមុខ ពរទុយហ្គាល់ក៏រកបាន
គ្រាប់បាល់ស្មើវិញ ដោយកីឡាករ Ronaldo ហើយនេះក៏ជាគ្រាប់បាល់ដំបូងរបស់គាត់ ក្នុងការប្រកួត
យូរ៉ូរដូវកាលឆ្នាំនេះ។

Ronaldo គឺជាអ្នកដែលជួយឲ្យក្រុមជំរើសជាតិពរទុយហ្គាល់ទទួលបានជ័យជំនះ

ចូលដល់តង់ទី2 ហូឡង់បានបង្កើនធ្វើការវាយសំរុកយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនបាន
សំរេច ហើយថែមទាំងត្រូវគូប្រកួតស៊ុតបាល់បញ្ចូលទីមួយគ្រាប់បន្ថែមទៀត ដោយកីឡាករ Ronaldo
ដដែរ។ ឈ្នះ 2-1 លើហូឡង់ ពរទុយហ្គាល់ឈរលំដាប់ទី2នៃតារាងពូលB ដោយនឹងត្រូវជួបឆែក ឈរ
លំដាប់ទី1 នៅពូលA នៅវគ្គជំរុះ1/4។ ចំណែកឯ ហូឡង់ត្រូវហាលអាវត្រលប់ទៅស្រុកកំណើតវិញ៕

Video Highlight Goals Portugal vs Nertheland

លទ្ធផល៖ ពរទុយហ្គាល់-ហូឡង់ (2-1)
រកបានគ្រាប់បាល់៖ ពរទុយហ្គាល់: Ronaldo (28,73), ហូឡង់: Van Der Vaart (11)
កីឡាករចូលប្រកួត

ដោយ៖ ណាណូ
ប្រភព៖ 24h



Tags: portugal nertheland euro 2012 sports