ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ដែល ទើបតែបាន ចេញផ្សាយ កាលពី ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ អោយដឹងថា នៅឯ ប្រទេស ព័រទុយហ្គាល់ ឯណោះវិញ ពោលគឺ នៅឯឆ្នេរ សមុទ្រមួយកន្លែង ផ្ទាល់តែម្តង បានរកអោយឃើញថា និស្សិតម្នាក់ បាន ស្លាប់បាត់ បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀត នៅតែបន្ត បាត់ខ្លួននៅឡើយ ក្រោយមាន ការវាយ ប្រហារ ពី សំណាក់ទឹក រលកដ៏ធំ កំណាច ។
បើតាម របាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ពួកគេទាំងអស់គ្នា មានគ្នាដល់ទៅ ៧ នាក់ ដោយនៅក្នុង នោះ ពួកគេបានសម្រេចចិត្ត ជួលផ្ទះមួយកន្លែង មានទីតាំង នៅឯឆ្នេរសមុទ្រ Praia do Meco ភាគខាងត្បូង ក្រុង Lisbon ក្នុងការសម្រេច លំហែរចុង សប្តាហ៍។
នារាត្រី យប់ថ្ងៃសៅរ៍ ទាំង ៧ នាក់ បានសម្រេចចិត្ត អង្គុយលេងនៅមាត់ឆ្នេរ តែដឹងអីថា ជាអកុសល កម្លាំង បោកបក់ ទឹករលកយក្ស កំណាច ក៏បានបោកបក់ មកវាយប្រហារ ពួកគេ នាំចូលទៅក្នុង សមុទ្រផ្ទាល់តែ ម្តង ជាសំណាងល្អ បុរសម្នាក់ ស្ថិតនៅក្នុងចំណោម ៧ នាក់ បានរួចផុត ពីការបាត់ខ្លួន ឬស្លាប់ ព្រោះគាត់ បានសម្រេច ក្នុងការព្យាយាម ហែលមកជ្រាំងវិញ។ មកដល់ភ្លាម គាត់ក៏បាន ប្រើទូរស័ព្ទ ប្តឹងប៉ូលីស តែម្តង
ដោយឡែក មកទល់នឹងខណៈនេះ បន្ទាប់ពី រកឃើញសាកសព បុរសម្នាក់ ក្រុមមន្រ្តីជំនាញ ក៏កំពុងតែដុត ដៃដុតជើង ក្នុងការតាមរក ក្រុមមនុស្សដែលបាន បាត់ខ្លួនផ្សេងទៀត ។ យើងតែងសង្ឃឹមថា ពួកគេ នៅតែ បន្ត មានជីវិត នេះបើយោងតាម សម្តី លោក Carlos Manuel Lopes da Costa ជាប្រធានក្រុម ដឹកនាំ ការ រុករក លើកនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ