ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មាន បរទេស ស្កាយ កាលពីវេលា ល្ងាច ថ្ងៃអាទិត្យ ម្សិលមិញនេះ បានគូស បញ្ជាក់អោយដឹងថា នៅឯ ប្រទេស ព័រទុយហ្គាល់ ឯណោះវិញ យ៉ោងហោចណាស់ និស្សិត ៦ នាក់ បានស្លាប់ បាត់បង់ ជីវិត នៅឯឈូង សមុទ្រ ប្រទេសនេះ ដោយសារតែ ពួកគេលង់ទឹក ក្រោយអំពី ការវាយ ប្រហារ ពីសំណាក់រលក យក្ស បោកបក់មកលើ ទូករបស់ពួកគេ ទាល់តែលិច តែម្តង។
បន្ថែមពីលើនេះ បើយោងតាម សម្តីមន្រ្តី ប៉ូលីស ប្រចាំតំបន់ បានអះអាង បន្តអោយដឹងថា ក្នុងចំណោមជន រងគ្រោះ ដែលនៅលើទូកទាំងអស់ មានគ្នាដល់ទៅ ៧ នាក់ ដោយនៅក្នុងនោះ ៦ នាក់ បានស្លាប់បាត់បង់ ជី វិត ខណៈពេលដែល នៅសល់ បុរសម្នាក់ មានវ័យ ៣៧ ម្នាក់ តែឯងនោះទេ ដែលបាន នៅរស់រាន មានជីវិត ពោលគឺ មកទល់នឹង ខណៈនេះ គាត់ក៏កំពុងតែ សម្រាកព្យាបាល នៅមន្ទីរពេទ្យ។
បុរសម្នាក់ ដែលជាជនរងគ្រោះ នៅរស់រាន មានជីវិត មានវ័យ ៣៧ ឆ្នាំម្នាក់នោះ បានព្យាយាម ហែលត្រលប់ មកកាន់ មាត់ឆ្នេរ សមុទ្រវិញ ខណៈករណី គ្រោះថ្នាក់លើកនេះ បានកើតឡើង នៅឯឆ្នេរ Costa de Caparica ចម្ងាយ ៩ ម៉ាយ ភាគខាងលិច ក្រុង Lisbon ប្រទេស ព័រទុយហ្គាល់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ