(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសបែកមុខ បែកមាត់ បន្ទាប់ពីជិះម៉ូតូតែឯងទាំងស្រវឹង ទៅបុកនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Audi ពណ៌សស្លាកលេខភ្នំពេញ 2Z-6978 ត្រង់ផ្លូវបំបែកជាបួនជិតរង្វង់មូលសំពៅមាស ដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នាម៉ោងប្រមាណជា 2៖៣០ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា មុនកើតហេគេបានឃើញបុរសម្នាក់ជិះម៉ូតូ Scoopy តែម្នាក់ឯងក្នុងល្បឿងយឺត លុះជិះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនក៏មានរថយន្ត មួយគ្រឿងម៉ាក Audi បានបើកមកដល់ដែរ ធ្វើអោយបុរសបើកម៉ូតូដែលស្រវឹងនោះ វាក់អើនឹងរថយន្តគេចមិនទាន់ ក៏បានជិះទៅបុកបណ្តាលអោយ ដួលរងរបួសបែកមុខបែកមាត់ ហើយក៏បណ្តាលអោយម៉ូត និងរថយន្តរងការខូចខាតតិចតួចដូចគ្នាបន្ទាប់មក ភាគីទាំងពីរព្រមចរចារគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តងទៅ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី