ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Man City ដែលទៅលេងឲ្យក្រុមជម្រើសជាតិ អាហ្ស៊ង់ទីន ហើយទទួលរងបួសជើងផ្នែកខាងឆ្វេង ក្នុងកំលុងពេល ២០ នាទីនៃការប្រកួត ត្រូវបានកីឡាករ អះអាងថាប្រហែលជាត្រូវពិនិតព្យាបាល រយៈពេល ១ខែ។
Sergio Aguero ទើបតែផ្ទុះឡើងនូវការគាំទ្រយ៉ាងខ្លាំងក្លាកាលពីព្រឹត្ដិការណ៍ប្រកួត Prmier League ដោយជួយក្លឹប Man City ផ្ដួល Newcastle ក្នុងលទ្ធផលពិន្ទុ ៦-១ ខណៈដែលកីឡាកររកពិន្ទុបានដល់ទៅ ៥ គ្រាប់ក្នុងព្រឹត្ដិការណ៍នោះ ប៉ុន្ដែគួរឲ្យក្រុមជម្រើសជាតិកាលីម្សិលម្ង៉ៃវិញ កីឡាករជួបប្រទះ នឹងការរើរបួសចាស់ជើង ផ្នែកខាងឆ្វេង មិនអាចប្រកួតបានតទៅទៀត ក្រោយសម្រេចការប្រកួត Argentina ចាញ់ Ecuador ២-០។
Sergio Aguero នឹងមិនអាចចួលលេង ជាមួយ Man City ក្នុងការប្រកួតក្រោយទៀតនោះទេ ដោយឡែកបើសូម្បីតែព្រឹត្ដិការណ៍ Champoins League ប៉ះជាមួយ Sevilla ក៏កីឡាករមិនបានចូលេងផងដែរ ដោយជំនួសមកវិញនៅកីឡាករ Wilfried Bony ជាខ្សែប្រយុទ្ធកណ្ដាល ក្នុងការប្រកួតនោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី