CamNews

កីឡាជាតិ 

ដំណឹងល្អ! អ្នកគាំទ្រគ្មានសំបុត្រអាចទស្សនាកម្ពុជា ប៉ះចិនតៃប៉ិ តាម LED នៅស្ដាតបាន

(ភ្នំពេញ)៖ ដើម្បីសម្រួលដល់អ្នកគាំទ្រគ្មានសំបុត្រចូលទស្សនាក្រុមជម្រើសជាតិកម្ពុជា ប្រកួតជើងទី២ ជាមួយក្រុមចិនតៃប៉ិ លើទីលានពហុកីឡដ្ឋានជាតិយប់នេះ ក្រុមការងារទូរទស្សន៍ BTV-News នឹងរៀបចំការចាក់បញ្ចាំងផ្ទាំង LED នៅក្នុងបរិវេណពហុកីដ្ឋានជាតិ ដើម្បីផ្ដល់ឱកាសឲ្យអ្នកគាំទ្រគ្មានសំបុត្របានទស្សនាជុំគ្នា និងបញ្ចៀសការផ្លោះរបងផងដែរ។

ទូរទស្សន៍ឈានមុខខាងផ្សាយកីឡាបាល់ទាត់មួយនេះ បានប្រកាសលើ Page Facebook ផ្ទាល់ខ្លួនល្ងាចមិញថា «បងប្អូន ដែលមិនមានសំបុត្រទស្សនាការប្រកួតស្អែកនេះ អាចទស្សនាតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការរបស់ BTV NEWS គឺ BTV Cambodia ហើយ BTV ក៏មានដាក់ផ្ទាំង LED ជូនបងប្អូនជូនទស្សនានៅបរិវេណពហុកីឡដ្ឋានជាតិផងដែរ»

គួរបញ្ជាក់ថា នេះជាការប្រកួតមួយដ៏សំខាន់ ដែលកម្ពុជា ត្រូវការយ៉ាងហោចស្មើគ្នា ០-០ ឬ ១-១ ឬក៏ឈ្នះ ឆាយនីតៃប៉ិ ដើម្បីឡើងវគ្គបន្ដ ប៉ុន្ដែបើសិនស្មើគ្នា ២-២ ដូចកាលពីជើងទី១ ការប្រកួតត្រូវបន្ថែមម៉ោង ១៥នាទី ២ដង ដើម្បីប្រកួតកាត់សេចក្ដី ហើយបើស្មើទៀត គឺត្រូវទាត់បាល់ប៉េណាល់ទី កំណត់ក្រុមឈ្នះតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: local sport news