CamNews

កីឡាអន្តរជាតិ 

៣ ដងផ្ទួនៗ ក្នុងមួយរដូវកាល រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រកួតបាល់ទាត់ជាបន្ទាន់ ក្រោយពីមានអំពើរហិង្សា

ព័ត៌មានកីឡា៖ រាជរដ្ឋាភិបាលប្រទេសក្រិច បានចេញសេចក្ដីប្រកាសជាផ្លូវការឲ្យផ្អាកការប្រកួត បាល់​ទាត់​ប្រចាំតំបន់របស់ខ្លួន ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រនឹង គណៈ​កម្មាធិការ អាជ្ញាកណ្ដាលនៃការប្រកួត ។

យោងតាមការចុះផ្សាយ​របស់ គេហទំព័រអន្ដរជាតិ ប៊ីប៊ីស៊ី​ បាន​ឲ្យដឹងថា ព្រឹត្ដិការណ៍បាល់ទាត់ប្រចាំ ប្រទេ​ស ក្រិចត្រូវបាន​រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រកួត ក្រោយពីមានការប៉ះទង្គិចគ្នាដោយ​ប្រើអំពើ ហិង្សាយ៉ាងធ្ងន់ធ្ងរ រវាងអ្នកគាំទ្រនឹង គណៈកម្មាធិការអាជ្ញាកណ្ដាល ។ ក្នុងកំឡុងនៃការប្រើអំពើហិង្សា​នោះ ក្រុមអ្នកការសែត បានរាយការណ៍ឲ្យដឹងថា ឃើញមានប្រើប្រាស់ វត្ថុបំពាន មានដូចជាដុំថ្ម ដបទឹក​ស្បែកជើង ជាច្រើន ពីក្រុមអ្នកគាំទ្រ។ 

ហេតុការណ៍ជំលោះនោះបានកើតឡើង កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន ក្នុងកំឡុងពេល ប្រកួតគ្នារវាង ក្រុម​​ Olympiakos នឹង Panathinaikos នារដូវកាល  Super League ប្រចាំតំបន់ ។ 

យោងតាមប្រសាសន៍របស់ លោក  Giorgos Borovilos ជាប្រធាន Super League បានឲ្យដឹងថា ពួក​យើងនឹងមានដំណោះស្រាយយ៉ាងឆាប់រហ័ស និង ល្អបំផុត ក្រោយពីគណបក្សទើបតែកាន់អំណាច​​បាន ធ្លាប់សន្យាថា នឹងយកចិត្ដទុកលើវិស័យកីឡា ឲ្យបានរឹងមាំផងដែរ ។ 

គូសបញ្ជាក់ឲ្យដឹងថា ហេតុការណ៍បែបនេះ ក្នុងតំបន់នេាះ បានកើតឡើង​២ ដងរូចទៅហើយ ហើយក៏​បាន អាជ្ញាធរផ្អាកការប្រកួត ២ ដងរួចផងដែរ ក្នុងររដូ​វកាលមួយនេះ ហើយ​ម្ដងនេះគឺជា​ ហេតុការណ៍​លើកទី ៣ ព្រមទាំងការផ្អាកក៏ជាលើកទី ៣ ផងដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Greek clashes Suspend