CamNews

តារា 

គ្រាន់តែស្តាប់ Bella និយាយពី Weir ក៏ចង់លើសជាតិស្ករដែរ

ថៃ ៖ នៅក្នុងព្រឹត្តិការណ៍មួយរបស់ Legend Siam Pattaya កាលពីថ្ងៃទី ២២ ខែកុម្ភៈ តារាសម្តែងស្រីនាង Bella Ranee បានផ្តល់កិច្ចសម្ភាស៍មួយជាមួយនិងអ្នកកាសែតអំពីរឿងស្នេហារបស់នាងជាមួយនិងលោក Weir sukollawat ។ 

ថ្មីៗនេះគេបានប្រទះឃើញខមមិននៅលើបណ្តាញសង្គមរបស់ Weir ដែលបានសុំការអនុញ្ញិតពី Bella ទៅដើរកំសាន្តជាមួយនិងមិត្តភក្តិរបស់ខ្លួនប្រហែលជាមួយសប្តាហ៍ ។ ឆ្លើយតបជាមួយនិងសំណួរនេះផងដែរ តួឯកស្រីក្នុងរឿង "ឧត្តមភរិយា" រូបនេះបាននិយាយថា ការពិតទៅវាគ្រាន់តែជាអ្វីដែលគូស្នេហ៍ត្រូវធ្វើគឺប្រាប់គ្នាទៅវិញទៅមកមុនទៅណាមកណា ប៉ុន្តែមិនមែនជាការស្នើរសុំថា ទៅបានឬអត់នោះទេ ។ 

មានពេលខ្លះទៀតប្រាប់ថាទៅ​ ៤ ឬ ៥ ថ្ងៃអីទេ តែបង Weir អាចឈានដល់ជាងមួយសប្តាហ៍ក៏មានដែរ ។ នាង Bella Ranee បន្ត ។ បន្ទាប់មកទៀតអ្នកកាសែតសួរថា តើនៅខាងក្រៅមិត្តប្រុសរបស់នាងជាមនុស្សយ៉ាងម៉េច? តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានបន្ថែមទៀតថា គាត់មិនមែនជាមនុស្សចូលចិត្តនិយាយផ្អែមល្អែមទេ ប៉ុន្តែគាត់គឺជាដៃគូពិភាក្សារឿងល្អៗ និងជាគ្រប់យ៉ាងរបស់នាង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily


Tags: Bella ranee Weir sukollawat