CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ព្រឺក្បាល ខ្មាន់កាំភ្លើងបំផ្ទុះគ្រាប់បែក ខ្លួនឯងទៅជា ចម្រៀក អំឡុង ការវាយប្រហារភារវកម្ម (18+)

ព័ត៌មានអន្តរជាតិ ៖ តាមរយៈខ្សែអាថ៍វីដេអូខាងក្រោម ពិតជារន្ធត់ហួស ពោលជាខ្សែអាថ៍វីដេអូ បង្ហាញច្បាស់ជាក់ស្តែង ប៉ូលីសបាញ់ប្រហារ ខ្មាន់កាំភ្លើងម្នាក់នៅឯអាកាសយានដ្ឋានអន្តរជាតិ  Attaturk Airport ឲ្យដួលនឹងដី មុននឹងឧក្រិដ្ឋជនរូបនេះ បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបំពាក់ជាប់ នៅខ្លួន។ គួរបញ្ជាក់ថា ការវាយប្រហារ អាកាសយានដ្ឋានធំបំផុតប្រចាំទីក្រុង Istanbul ប្រទេសទួរគី កាលពីល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ មនុស្ស ៣៦នាក់ ត្រូវបានសម្លាប់ ខណៈ ១៥០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ។ 


វីដេអូដ៏គួរឲ្យរន្ធត់ខាងក្រោម បង្ហាញឲ្យឃើញ មហាជនផ្អើលរត់យកតែរួចខ្លួន ដោយរត់គេចចេញ ពីក្រុមឧក្រិដ្ឋជន ។ វិនាទីមួយនោះ ឧក្រិដ្ឋជនដែលជាខ្មាន់កាំភ្លើង បានរត់តាមពួកគេជាមួយនឹង គ្រឿងបំផ្ទុះនៅនឹងដៃ គ្រាប់បែកនៅនឹងខ្លួន រត់ទៅតាមក្រុមមហាជន ។ ភ្លាមៗបទអន្តរាគមន៍ ពី មន្រ្តីប៉ូលីសបានបាញ់ខ្មាន់កាំភ្លើងរូបនោះ ឲ្យដួលទៅនឹងដី ។​


ក្រោយពីត្រូវប៉ូលីសបាញ់ប្រហារឲ្យដួលទៅនឹងដី ខ្មាន់កាំភ្លើងតស៊ូជាខ្លាំងជាមួយនឹងដង្ហើមចង្រិត ចុងក្រោយ មុននឹងបំផ្ទុះគ្រាប់បែក កំទេចខ្លួនឯងទៅជាចម្រៀក។ ការបំផ្ទុះគ្រាប់បែក ដែលបានបង្កៃជាប់នឹងខ្លួនឧក្រិដ្ឋជនលើកនេះ នាំឲ្យមានការផ្ទុះលាន់សន្ធឹកជាខ្លាំង ស្របពេលដែលឃើញ ការឆាបឆេះជាខ្លាំងនៅលើកម្រាលឥដ្ឋ អាកាសយានដ្ឋាន ។ 


គួររំឮកថា គ្រាប់បែកអត្តឃាត ២ គ្រាប់ ត្រូវបានបំផ្ទុះឡើង ក្នុងការវាយប្រហារ ទីតាំង ២សំខាន់ៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ataturk ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម អាចជាអ្នកនៅ ពី ក្រោយនៃការវាយប្រហារលើកនេះ នេះបើយោងតាមការគូសបញ្ជាក់ពីភ្នាក់ងារ សារព័ត៌មាន Dogan។ ទោះជាយ៉ាងណាក៏ដោយចុះ អាជ្ញាធរប្រទេសទួរគី ពុំទាន់អាចស្រាយបំភ្លឺបាននៅឡើយ នៅពេលនេះ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Istanbul Turkey Bomb