ភ្នំពេញ៖ តារាចម្រៀងស្រី សម្បូរដើមទ្រូង កញ្ញា ស៊ឹម ថៃណា ថ្មីៗនេះបានលេចឮ ព័ត៌មានថា
នាងបានលួចលាក់ មានទំនាក់ទំនងស្នេហាជាមួយ ពិធីករប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អិន
លោក អ៉ឹង រដ្ឋា ហៅ នាយទុយ ស្ងាត់ៗនៅអាមេរិក។
យោងតាមប្រភពពីមិត្តភក្តិ ដែលនៅគៀកគិត អ្នកទាំងពីរបានបង្ហើបប្រាប់ឲ្យដឹងថា បើតាមគេ
សង្កេតឃើញ ខណៈពេលដែលតារាទាំងពីរដួងនេះ ចេញទៅសម្តែងនៅលើទឹកដី សហរដ្ឋអា
មេរិកកាលពីពេលកន្លងទៅនោះ ហាក់ដូចជាមានទំនាក់ទំនង ជាមួយគ្នាជិតស្និទ្ធខុសប្លែកពីតារា
ដទៃ ហើយការសម្តែងទៀតសោត ក៏មើលទៅស៊ីចង្វាក់ជាមួយគ្នា មិនធម្មតាដែរ មិនត្រឹមតែ
ប៉ុណ្ណោះជារឿយៗ គេតែងតែសង្កេតឃើញពួកគេទាំងពីរនាក់ បញ្ចេញអាការៈយកចិត្តទុកដាក់
មើលការខុសត្រូវគ្នាទៅវិញទៅមក ប្រៀបបានដូចជាគូស្នេហ៍ថ្មោងថ្មីអីចឹង។
ប្រភពបានបង្ហើបប្រាប់ឲ្យដឹងទៀតថា ភាពសិទ្ធស្នាលនេះ បានរំលេចធ្វើឲ្យទស្សនិកជន មានការ
សង្ស័យចាប់តាំងពី ពួកគេបានរួមដំណើរ ចេញទៅសម្តែងនៅលើទឹកដី លោក បារ៉ាក់ អូប៉ាម៉ា
ហើយមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែមកដល់ស្រុកខ្មែរវិញគេ ក៏សង្កេតឃើញកាយវិការ ក្នុងការរាប់
អានគ្នារវាងអ្នកទាំងពីរ កាន់តែស្អិតរមួតជាងមុន ខុសប្លែកពីភាពសិទ្ធស្នាលជាមួយ អ្នកសិល្បៈ
ដទៃទៀត។
ជុំវិញការលើកឡើងបែបនេះ ត្រូវបានគេសង្ស័យថាពួកគេទាំងពីរនាក់ ប្រហែលជាលួចលាក់បង្កាត់
ភ្លើងស្នេហា ជាមួយគ្នាលួចលាក់នៅពេលដែល ចេញទៅសម្តែងនៅអាមេរិក ហើយមើលទៅបាន
ជាមានភាពសិទ្ធស្នាល ជាមួយគ្នាបែបនេះ។ ទន្ទឹមនឹងមានការលើកឡើងបែបនេះ ក៏មានទស្សនិក
ជនមួយចំនួន បានសម្តែងការសាទរចំពោះអ្នកទាំងពីរ ដែលប្រសិនបើរឿងនេះក្លាយជាការពិត ក៏
ជារឿងល្អដែរ ព្រោះថាពួកគេទាំងពីរសុទ្ធតែ ស្រស់ស្អាតនិងសាកសមគ្នា មិនចាញ់តារាដទៃទេ។
ពាក់ព័ន្ធនឹងព័ត៌មានលេចឮ មិនច្បាស់ការនេះដែរ Looking TODAY បានព្យាយាមទាក់ទងទៅអ្នក
ទាំងពីរ ដើម្បីឲ្យបកស្រាយជុំវិញព័ត៌មាននេះ តែមិនអាចទាក់ទងបានទេ អំពីការលេចឮព័ត៌មាន ថាពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ជាការពិតឬយ៉ាងណានោះទេ តែ Looking
TODAY សង្ឃឹមនិងរីករាយចំពោះការចេញមុខ បកស្រាយរបស់អ្នកទាំងពីរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល