CamNews

តារា 

អ្នកណាមិនខឹងចិត្តគេចិត្តយើង! តារាចម្រៀង អុីវ៉ា ជេកប់ៗមាត់ទៅកាន់បុរសម្នាក់ថា នាងធ្លាប់បានគេងជាមួយ

ភ្នំពេញ ៖ ក្នុងនាមជាមនុស្សស្រី ណាមួយជាតារាល្បីទៀត ពិតជាធ្វើឲ្យនាងទប់កំហឹងមិនជាប់ពិតមែន នៅពេលដែលមនុស្សប្រុស និយាយពាក្យបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានមនុស្សទូទាំងពិភពលោក ប្រើពាក្យសម្តីបែបនេះដាក់ខ្លួន ។ 

នៅក្នុងបណ្តាញសង្គមរបស់បុរសម្នាក់ដែលមានឈ្មោះថា ឆៃ ណាតូ បានបង្ហោះរូបថតជាមួយនិងកញ្ញា អុីវ៉ា និងកញ្ញា លីអុីវ៉ាធីណា ដែលអះអាងថា ខ្លួនបានគេងជាមួយនិងតារាទាំងពីរដួងនេះរួចទៅហើយ ទើបធ្វើឲ្យម្ចាស់បទ "ខឹងឬស្អប់ បងអាចជេអូនបាន" ជេតបវិញកប់ៗមាត់ថា "ចង់ចូលគុកមែន អាគុក? កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអី បើអាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយមកអាគុក កុំសង្ឃឹមថារួចខ្លួនអោយសោះណាអាដេកគុក សុំទោសបងប្អូនដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ព្រោះខឹងអាគុកនិងពេក ជួយស៊ែររកមុខអាគុកនិងអោយខ្ញុំផងបងប្អូន" ។ 

មើលទៅរឿងលើកនេះមិនធម្មតាទេ ពិតជាធ្វើឲ្យខូចខាតដល់កត្តិយសអ្នកដែលជាមនុស្សស្រីយ៉ាងខ្លាំង ។ ដូច្នេះហើយសូមរង់ចាំបុរសម្នាក់នោះចេញមុខអះអាងសិន ៕






ដោយ ៖ គន្ធា


Tags: EVA Sunday