CamNews

តារា 

អ្នកដឹកនាំផលិតកម្មថោន និងជាគូសេ្នហ៍ម្ចាស់បទ "ចាក់ទឹកដូង" ទម្លាយរូបថតនៅលើគ្រែ និងរូបភាពបឺតមាត់

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកដឹកនាំផលិតកម្មថោន និងជាគូសេ្នហ៍ម្ចាស់បទ "ចាក់ទឹកដូង" គឺកញ្ញា យូរី បានទម្លាយរូបថតនៅលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែម ក្រោយបែកគ្នា ។ 

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heang red បានបង្ហាញនូវអារម្មណ៍ឈឺចាប់យ៉ាងច្រើននៅលើបណ្តាញសង្គម ដោយភ្ជាប់មកជាមួយនិងរូបថតទាំងអស់នេះ ក្រោយពីបែកបាក់គ្នា ក្នុងទំនាក់ទំនងដ៏ផ្អែមល្អែម រយៈពេល ៤ ឆ្នាំកន្លងទៅនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា គូស្នេហ៍របស់តារាចម្រៀងប្រចាំផលិតកម្ម សាន់​ដេ គឺលោក រ៉េត ជាអតីតអ្នកដឹកនាំនៅផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នជាអ្នកដឹកនាំនៅផលិតកម្មថោន បានបង្ហាញសារឈឺចាប់ និងទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែមជាមួយគូស្នេហ៍របស់លោក គឺតារាចម្រៀង យូរី នៅលើបណ្តាញសង្គមហ្វេសប៊ុក ៕




















ដោយ ​៖ គន្ធា


Tags: Yuri Sunday Nico