ភ្នំពេញ ៖ ប្រធានក្តៅរបស់គូស្នេហ៍តារាចម្រៀងល្បីកញ្ញា យូរី និងអតីតមិត្តប្រុសគឺ លោក រ៉េត បានក្លាយជារឿងដែលមហាជនកំពុងតែតាមដាន ថារឿងពិតម្ចាស់បទ "ចាក់ទឹកដូង" ពិតជាមានទំនាក់ទំនងស្នេហាជាមួយនិងបុរសថ្មី ដោយក្បត់ផិតលោកពិត ឬ យ៉ាងណា ។
ហើយកាលពីព្រឹកមិញនេះ អ្នកដឹកនាំផលិតកម្ម ថោន រូបនេះបានបង្ហោះសារសូមទោស ដោយលើកឡើងថា "បងសង្ឃឹមថា អូនចាកចេញដោយបានសុខ បងអត់ទោសឱ្យអូន សុំទោសអ្នកទាំងអស់គ្នា នេះជាកំហុសរបស់ខ្ញុំ ដែលទប់កំហឹងខ្លួនមិនបាន ។ អ្វីៗជាកំហុសខ្ញុំទាំងអស់ គាត់(យូរី) ស្អាតស្អំទេ ខ្ញុំជាអ្នកអាក្រក់ទាំងស្រុង" ៕
ដោយ ៖ គន្ធា