CamNews

តារា 

គួរឲ្យច្រណែនណាស់!! ស្នេហារបស់ Nadech Kugimiya និង Yaya កាន់តែ Sweet ខ្លាំងទៅៗហើយ

ព័ត៌មានកំសាន្ត ៖​តារាស្រី Yaya និងមិត្តប្រុសរបស់នាង គឺលោក Nadech Kugimiya ដែលត្រូវបានក្រុមអ្នកគាំទ្រជាច្រើន ធ្វើការកោតសរសើរថា ជាគូស្នេហ៍ដែលគួរឲ្យស្រលាញ់ជាទីបំផុត ប្រចាំប្រទេសថៃ ។ 

តារាស្រី Yaya និងលោក Nadech Kugimiya បានចាប់ផ្តើមទាក់ទងគ្នាជាយូរណាស់មកហើយ ។ ហើយស្នេហារបស់អ្នកទាំង ២ ក៍ទទួលបានប្រជាប្រិយភាពមិនតិចដែលពីក្រុមអ្នកគាំទ្រ និងបណ្តាលអ្នកនិយមលេងអិនធឺណិត ព្រោះអ្នកទាំង ២ មានរូបសម្បត្តិល្អ និងជាមនុស្សដែលស្ថិតនៅក្នុងវិស័យសិល្បះដូចគ្នាទៀត ហើយអ្វីដែលពិសេសនោះ Yaya និង Nadech គឺជាមនុស្សដែលមានទឹកចិត្តបរិសុទ្ធដូចគ្នាដែលមិនអាចប្រកែកបាន ។ 

តារាសម្តែង Yaya និងមិត្តប្រុសរបស់លោក Nadech គឺជាគូស្នេហ៍មួយគូដែលអាចនិយាយបានថា ជាគូស្នេហ៍ដែលផ្អែមល្អែមជាងគេ នៅក្នុងប្រទេសថៃ ហើយជាអ្នកដែលមិនសូវមានរឿងអាស្រូវច្រើននោះឡើយ ។ 

ជាងនេះទៅទៀត ថ្វីត្បិតតែអ្នកទាំង ២ ជាតារាល្បី ប៉ុន្តែ លោក Nadech Kugimiya និងតារាស្រី Yaya នៅតែមិនមានការរើសអើងអ្វីនោះឡើយ ផ្ទុយទៅវិញមានតែទឹកចិត្តដ៍បរិសុទ្ធសម្រាប់ក្រុមអ្នកទាំងគាំទ្រទាំងអស់វិញផង ។ 

Camnews នឹងនាំអ្នកទៅទស្សនារូបថតជាច្រើនសន្លឹករបស់ លោក Nadech Kugimiya និងតារាស្រី Yaya ថាតើគូស្នេហ៍មួយគូនេះ Sweet និងគួរឲ្យស្រលាញ៉ប៉ុនណា ៕





 







ដោយ ៖ គន្ធា


ប្រភព ៖ អុីនស្តាក្រាម


Tags: Yaya ​ Nadech Kugimiya