CamNews

តារា 

Fan Bingbing នៅជាប់ស្អិតជាមួយ Ruby Lin រហូតហាក់ដូចមិនចង់ចេញទៅណាសោះ

ព័ត៌មានកំសាន្ត​ ៖ តារាប្រុសស្រីល្បីៗ Ruby Lin និងលោក Wallace Huo ទីបំផុតបានរៀបមង្គលរួចរាល់ហើយ កាលពីថ្ងៃទី ៣១ ខែកក្កដា ពីម្សិលមិញនេះ ។ 

នៅក្នុងពិធីមង្គលការនោះ មានកូនកំដរ សុទ្ធតែជាអ្នកដែលសម្រស់ស្រស់ស្អាត ហើយជាពិសេសនោះមានមិត្តសំណប់ចិត្តរបស់កូនក្រមុំគឺ Fan Bingbing និង និងអ្នកផ្សេងៗជាច្រើនទៀត ។ 

គួរបញ្ជាក់ឲ្យដឹងថា មង្គលការរបស់តារាប្រុសស្រីល្បីឈ្មោះនោះ ​បានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នៅកោះបាលី ។ ហើយប្តីប្រពន្ធមួយគូនេះ មុនពេលដែលចាប់ផ្តើមទាក់ទងគ្នា ពួកគេបានឆ្លងកាត់ការរាប់អានគ្នាជាមិត្តភក្កិដល់ទៅ ១០ ឆ្នាំឯណោះ ក្រោយមកទើបលេចលឺ ដំណឹងថា បានចាប់ផ្តើមទាក់ទងគ្នាក្នុងន័យស្នេហា ។

ជាការពិតណាស់លោក Wallace Huo និងតារាស្រី Ruby Lin មានឧបសគ្គ និងរឿងអាស្រូវច្រើនណាស់ ទម្រាំបានរៀបការជាមួយគ្នា ប៉ុន្តែអ្នកទាំង ២ មិនបានចុះចាញ់ជាមួយនឹងពាក្យចចាមអារាមទាំងអស់នោះឡើយ ផ្ទុយទៅវិញមានតែខិតខំប្រឹងប្រែងស្តារនូវពាក្យចចាមអារាមអាក្រក់ៗទាំងនោះ ឲ្យក្លាយទៅជារឿងល្អទៅវិញ ព្រោះអ្នកទាំង ២ មានក្តីស្រលាញ់ស្មោះ ដូច្នេះទើបឈានដល់ដំណាក់កាលនេះ ៕







 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Wallace Huo Ruby Lin