(ម៉ាឌ្រីដ)៖ វាពិតជារឿងមួយដ៏ចម្លែកសម្រាប់កីឡាករខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ដែលទើបតែឈ្នះពាន ក្នុងនាមជាកីឡាករលេងល្អបំផុតប្រចាំខែមករា ឆ្នាំ២០១៦ នៅក្របខណ្ឌ La Liga លើកដំបូងរបស់ខ្លួននៅ ប្រទេសអេស្ប៉ាញយប់មិញនេះ ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា នេះជាលើកទី១ហើយសម្រាប់កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ Messi ដែលបានមកលេង នៅទឹកដីអេស្ប៉ាញជិត២០ឆ្នាំមកនេះ ទើបតែស្គាល់ពាន Best Player of the Month ក្រោយពេលពាននេះបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ មានចំនួន២២ពានមកហើយ ដោយ Messi ស៊ុតបញ្ចូលទីបាន៦គ្រាប់ ពីការចូលលេងបាន៥ប្រកួតប្រចាំខែមករា ឆ្នាំ២០១៦ នេះ ។
ម្ចាស់ពានកីឡាករលេងល្អបំផុត Ballon d’Or របស់ FIFA ៥សម័យកាលមួយនេះ គឺត្រូវបានបោះឆ្នោតជាប់ជាកីឡាករ លេងល្អបំផុតប្រចាំខែមករា ឆ្នាំ២០១៦ នេះ ដោយសារតែគេជួយក្រុមការពារតំណែងជើងឯក Barcelona ឈរនៅកំពូលតារាង La Liga ជាប់ តាមរយៈស៊ុតបញ្ចូលទីបាន១២គ្រាប់ ពីការចូលលេងបាន១៥ប្រកួតរដូវកាលឆ្នាំ ២០១៥-២០១៦ នេះ ៕
Messi ឡើងទទួលពានយប់មិញ
Messi ឈ្នះពាន Ballon d'Or លើកទី៥
Messi អបអរក្រោយស៊ុតបញ្ចូលទី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី