ព័ត៌មានជាតិ & អន្តរជាតិ ៖ បុរសជាអ្នកនេសាទ កម្ពុជា ៤រូប ជាជោគវាសនាល្អ ចុងបញ្ចប់ពួកគេ ទាំង ៤នាក់ បានជាន់ទឹកដីស្រុកកំណើតសាជាថ្មីហើយ ក្រោយពីត្រូវក្រុមចោរសមុទ្រចាប់អស់ រយៈ ពេលជាង ៥ ឆ្នាំមកនេះ ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា បុរសជាអ្នកនេសាទ កម្ពុជា ៤រូប ដែលត្រូវបានចោរសមុទ្រ សូម៉ាលី ដោះលែងឲ្យមានសេរីភាព ក្រោយពីចាប់ឃាត់ខ្លួន ៥ឆ្នាំនោះ បានវិលមកដល់ទីក្រុងភ្នំពេញវិញហើយ កាលពីថ្ងៃអាទិត្យ ទី ៣០ តុលាម្សិលមិញនេះ ដើម្បីជួប ជុំក្រុមគ្រួសារឡើងវិញ ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្រុម បុរសជាអ្នកនេសាទ កម្ពុជា ៤រូបនេះ គឺជាចំណាប់ខ្មាំង ក្នុង ចំណោម ២៦រូប ដែលពួកគេទាំងអស់គ្នា សុទ្ធសឹងជានាវេក ពីនាវា Naham 3 ដែលនាវានោះ ផ្ទាល់ត្រូវបានចោរសមុទ្រសូម៉ាលី ប្លន់រឹបអូស ភាគខាងត្បូង Seychelles កាលពីអំឡុងខែ មីនា ឆ្នាំ ២០១២ មកម្ល៉េះ ។ គូសបញ្ជាក់ដោយសង្ខេប បុរសអ្នកនេសាទម្នាក់ ក្នុងចំណោម ៤នាក់ ដែល មានក្រមាបង់នៅនឹងកនោះ គូសបញ្ជាក់ក្នុងន័យសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកពិតជា សប្បាយរីករាយហួសពីការស្មាន ដែលលោកមានសេរីភាពឡើងវិញ ។ របាយការណ៍ បញ្ជាក់ឲ្យ ដឹងថា ក្រុមបុរសអ្នកនេសាទកម្ពុជា ៤រូបនេះ ក្រោយដំណើរមាតុភូមិវិវត្តន៍នៅថ្ងៃអាទិត្យនេះ ពួក គេត្រូវបានរំពឹងទុកថា នឹងជួបជុំក្រុមគ្រួសារសាជាថ្មី នៅថ្ងៃច័ន្ទនេះហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA