CamNews

តារា 

តារាស្រីមុខស្លូត នាង Bella សងរឿងធំមួយឲ្យមិត្តប្រុស មិនឲ្យខ្វះបន្តិចណាសោះឡើយ

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី​ ១៨ ម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ លោក weir sukollawat ដែលជាមិត្តប្រុសរបស់តារាស្រីមុខស្លូត នាង Bella ranee បានប្រារព្ធពិធីខួបកំណើតយ៉ាងផ្អែមល្អែម ព្រមទាំងបង្ហោះចូលក្នុងគណនី IG ផ្ទាល់របស់ខ្លួនទៀតផង ។ 

នៅក្នុងនោះផងដែរ លោក weir sukollawat បង្ហោះរូបថតជាមួយនិងសារអរគុណដល់ម្ចាស់ប៉េះប៉ោង នោះគឺ នាង Bella ranee​ គឺជារៀបចំឲ្យជាពិសេសសម្រាប់លោក ប៉ុន្តែអ្នកទាំងពីរនៅតែមិនព្រមបង្ហោះរូបថតរួមគ្នា បើទោះបីជាគ្មានការប្រឆាំងណាមួយពីក្រុមអ្នកគាំទ្រក៏ដោយចុះ ។

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីមុខស្លូត នាង Bella សងរឿងនេះ ដោយការរៀបចំកាដូជាពិសេសដោយក្តីស្រលាញ់ចេញពីចិត្តរបស់នាង ឲ្យមិត្តប្រុស មិនឲ្យខ្វះបន្តិចណាសោះឡើយ ព្រោះនៅថ្ងៃកំណើតរបស់នាង កាលពីប៉ុន្មានខែមុន លោក weir sukollawat ក៏បានរៀបចំឲ្យនាងបែប Sweet ដល់ក្នុងបន្ទប់គេងតែម្តង ដើម្បីឲ្យនាងមានការភ្ញាក់ផ្អើលខ្លាំង អាចនិយាយបានថាសម្តែងឲ្យឃើញនូវក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកម្តងម្នាក់ទេ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat