CamNews

ព័ត៌មានអន្តរជាតិ 

សម្រេចស្រង់ ត្រលប់មកវិញ នាវាយក្ស Sewol ហើយ បន្ទាប់ពីជន់លិច សម្លាប់សិស្ស និស្សិត ២៩៥ នាក់

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើសេចក្តីសម្រេចចិត្ត ចុងក្រោយ អំឡុងថ្ងៃពុធ នេះ ស្តីពីការសម្រេចស្រង់ត្រលប់មកវិញ នូវនាវាយក្ស Sewol ដែលបានជន់លិចនៅប្រជុំកោះ Jindo ភាគ ខាងលិចឆៀងខាងត្បូង ប្រទេស ខណៈប្រតិបត្តិការស្រង់ត្រលប់មកវិញ នឹង  ត្រូវធ្វើឡើង នៅដើមខែ កញ្ញា តុលា ខាងមុខនេះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សេចក្តីសម្រេចចិត្តមួយនេះ អាចធ្វើទៅបាន    នៅឯសំណង់ អាគាររដ្ឋាភិបាល កណ្តាលទីក្រុង សេអ៊ូល អំឡុងកិច្ចប្រជុំកំពូល ស្នាក់ការ  កណ្តាល  គ្រប់គ្រងគ្រោះ សុវត្ថិភាពគ្រោះមហន្តរាយ ដោយមានសមាសភាពចូលរួម ប្រមាណ ១៧ ក្រសួង និង ភ្នាក់ងារ ។

ស្ថិតនៅក្រោមការសម្រេចចិត្ត ស្នាក់ការកណ្តាលនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយមួយផ្សេងទៀត ពាក់ព័ន្ធនឹងការសម្រេចជ្រើសយក ក្រុមហ៊ុនឯកជនណាមួយ ជួយ  ស្រង់  ត្រលប់យកនាវាយក្ស ជន់ លិចនោះ មកលើដីគោក ។

ក្រសួងជលផល រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកកិច្ចការ ដែនទឹក នឹងចាប់ផ្តើមប្រតិបត្តិការខាង លើនេះ ដើមខែកញ្ញា ។ គួរបញ្ជាក់ថា ការស្រង់ត្រលប់មកវិញ នូវនាវា Sewol គឺជា តម្រូវការដ៏ចាំបាច់ ពីបងប្អូនជនរងគ្រោះ ខណៈ ក្រុមមនុស្សទាំងនោះ បានអំពាវនាវអោយ   មានការតាមដាន និងស៊ើប អង្កេតឯករាជ្យមួយ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែនទឹក អាក្រក់បំផុតលើកនេះ​។

គួររំឮកថា អំឡុងថ្ងៃ ១៦ មេសា ឆ្នាំ ២០១៤ នាវាយក្ស Sewol មានទម្ងន់ដល់ទៅ ៦,៨២៥ តោន នោះ បានជន់លិច នៅប្រជុំកោះ Jindo ដោយបានបណ្តាលអោយមនុស្ស ២៩៥    នា ក់ ស្លាប់បាត់បង់ជីវិត ខណៈ ៩ នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួននៅឡើយ ។

ក្នុងចំណោមអ្នកដំណើរទាំងអស់ សរុប ៤៧៦ នាក់ ក្នុងនោះ ៣២៥ នាក់ គឺជាក្រុម  សិស្ស មកពីវិទ្យា ល័យ Danwon ពួកគេធ្វើដំណើរលើនាវានោះ ក្នុងដំណើរទស្សនកិច្ចសិក្សា ទៅកាន់កោះ Jeju   ៣២៥ នាក់ នៃក្រុមសិស្ស ទាំងអស់ មានត្រឹមតែ ៧៥ នាក់នោះទេ មានឱកាសរស់រានមានជីវិត ខណៈច្រើន អ្នកឯទៀត បានស្លាប់បាត់បង់ជីវិតទាំងអស់ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Star news Breking news Seoul South korea Sewol