CamNews

តារា 

ដឹងអត់ថា នាង Yaya និង Nadech នឹងសម្តែងរឿងថ្មីមួយទៀត ជាមួយគ្នា គឺជារឿងអ្វី?

កំសាន្ត ៖ មានមនុស្សមិនតិចទេដែលបាននិយាយអំពីរឿង "Nakee ភាគ ២" ថា នឹងគ្មានវត្តមានរបស់នាង Taew natapohn និងលោក ken phupoom ជាតួឯកប្រុសស្រីទៀតនោះទេ ។ 

នេះបើយោងតាមការបង្ហោះរបស់ប្រភពផ្លូវការនៅឯប្រទេសថៃបានឲ្យដឹងថា គូស្នេហ៍ដ៏គួរឲ្យស្រលាញ់ និងជាទីពេញនិយមរបស់មិត្តៗយុវវ័យ គឺនាង Yaya និងកំលោះសង្ហា លោក Nadech ត្រូវអ្នកដឹកនាំ ឲ្យសម្តែងជាមួយគ្នា ជាថ្មីម្តងទៀត នៅក្នុងរឿង  "Nakee ភាគ ២" នេះតែម្តង ។ 

អ្វីដែលធ្វើឲ្យមហាជនកាន់តែសប្បាយចិត្តជាងនេះទៅទៀត គឺ នាង Taew natapohn និងលោក ken phupoom ក៏នឹងលេចវត្តមានខ្លះៗដែរ នៅក្នុងរឿងភាគទី ២ នេះ ប៉ុន្តែនៅមិនទាន់អាចដឹងទេថា ចេញមុខបានច្រើន ឬ តិចនៅឡើយទេ ៕


នាង Taew natapohn និងលោក ken phupoom




នាង Yaya និងកំលោះសង្ហា លោក Nadech

 

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Yaya Nadech Ann Thongprasom ken phupoom Taew natapohn