CamNews

តារា 

ធ្លាប់មានគ្នាដល់ទៅ ៥​នាក់ ពេលនេះក្រុមទេពអប្សរ បែរជាមិនបាត់មនុស្សម្នាក់គឺ Matt

ថៃ ៖ តាំងពីបែកធ្លាយព័ត៌មានជាមួយនិងអ្នកមេម៉ាយសេដ្ឋីម្នាក់រួចមក នាង Matt Peranee ត្រូវបានគេកត់សម្គាល់ឃើញថា មិនដែលឃើញចេញទៅកម្មវិធីឬជួបជុំគ្នាជាមួយនិងក្រុមទេពអប្សរដូចកាលពីមុនទាល់តែសោះ ។ 

ជាក់ស្តែងនៅក្នុងថ្ងៃមង្គលការរបស់ Kan Kantathavorn និង Ploii Yada គេប្រទះឃើញតែនាង Taew Natapohn, Toey Jarinporn, Mint Chalida និង Mew Nittha ប៉ុន្តែជាគ្មានវត្តមាននាង Matt Peranee ទៅវិញ ។ 

ប្រភពដដែលបានបន្តទៀតថា នាង Matt Peranee ជួបជុំជាមួយនិងមិត្តរបស់នាងផ្សេង ដូច្នេះហើយទើបមិនបានចូលរួមនៅក្នុងមង្គលការនេះ ។ ទទ្ទឹមនឹងនេះផងដែរ នាង Taew Natapohn បានធ្វើការចែករំលែករូបថតមួយសន្លឹកនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ក្នុងគោលបំណងឲ្យអ្នកគាំទ្រដឹងថា ក្រុម "Furby" គឺនៅតែរក្សាមិត្តភាពល្អដដែល ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Matt Peranee Taew Natapohn Toey Jarinporn Mint Chalida Mew Nittha