ភ្នំពេញ ៖ យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ នៅដងទន្លេមេគង្គក្នុងពេលអនាគត ។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រ រវាងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលទើបតែងតាំងប្រចាំការនៅកម្ពុជា លោក Oh Nak ដែលបានត្រលប់ជាឯកអគ្គរាជទូតបន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាកាលពី ១០ ឆ្នាំមុន ។
យោងទៅតាមរបស់ក្រសួងការបរទេស លោក Oh Nak បានសម្តែងសេចក្តីសប្បាយរីករាយក្នុងការវិលត្របល់មកការងារ ការទូតនៅកម្ពុជាព្រមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាយើងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes