CamNews

ព័ត៌មានអន្តរជាតិ 

"គ្រោះថ្នាក់" ឆេះមន្ទីរពេទ្យ ឯកជនមួយកន្លែង ស្លាប់អ្នកជម្ងឺ ២៣ នាក់

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ២៣នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានករណីគ្រោះ អគ្គីភ័យឆាបឆេះសំណង់អាគារមន្ទីរពេទ្យមួយកន្លែង នៅភាគខាងកើត ប្រទេសឥណ្ឌា នេះបើយោង​ តាមការគូសបញ្ជាក់ពីមន្រ្តីក្នុងស្រុក ។ 



របាយការណ៍បន្តឲ្យដឹងថា​ គ្រោះអគ្គីភ័យបានឆាបឆេះចេញពីបន្ទប់អ្នកជម្ងឺ នៃសំណង់អាគារមន្ទីរពេទ្យ SUM Hospital ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bhubaneswar រដ្ឋ Odisha  អ្នកជម្ងឺច្រើននាក់ដែល ជាជនរងគ្រោះ ពីគ្រោះអគ្គីភ័យនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុ។ 

ប្រភពបន្តឲ្យដឹងថា ក្រុមការងារពន្លត់អគ្គីភ័យប្រមាណ ១២០នាក់ បានចុះអន្តរាគមន៍នៅកន្លែងកើត ហេតុ ដែលស្ថានការណ៍អាចគ្រប់គ្រងបាន ប៉ុន្មានម៉ោងក្រោយ ។ នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ឲ្យដឹងថា លោកប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ដោយសារតែគ្រោះអគ្គីភ័យលើកនេះ ។ មន្រ្តីក្នុងស្រុក ដែលជាភ្នាក់ងារពន្លត់អគ្គីភ័យ គូសបញ្ជាក់ដល់ទំព័រ​  Times of India ឲ្យដឹងថា គ្រោះអគ្គីភ័យលើកនេះ ត្រូវបានគេដាក់បន្ទុកការសង្ស័យ ថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ភាគច្រើន គឺបណ្តាលមកពីការឈ្លក់នឹងផ្សែងឆេះ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: india libya UAE Heatwave