(ភ្នំពេញ)៖ តារាចម្រៀងនិយមស្លៀកពាក់សិចស៊ី បញ្ចេញបង្អូតដើមទ្រូង អ្នកនាង ឆៃ លីដាឡែន និងលោក មាស សាលី ពេលនេះកំពុងតែមានឱកាស ក្នុងការសំងំកើបលុយ នៅលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិក បន្ទាប់អ្នកទាំងពីរ បានចាកចេញ ពីប្រទេសកម្ពុជា កាលពីថ្មីៗកន្លងមកនេះ ដើម្បីពាំនាំសិល្បៈខ្មែរ សម្ដែងជូនបងប្អូនអានិកជនទស្សនា នៅទីនោះ។
ប្រភពព័ត៌មាន ពីអ្នកស្និទ្ធនឹងតារាទាំងពីរដួងនេះ បានឲ្យដឹងថា តារាចម្រៀងស្រី ដែលមិនសំចៃដៃ ខាងការបង្ហាញដើមទ្រូង អ្នកនាង ឆៃ លីដាឡែន និងលោក មាស សាលី ពេលនេះកំពុងតែទទួលបាន ភាពជោគជ័យ ក្នុងការសម្តែង-ច្រៀង ដោយសារមានអ្នកគាំទ្រជាច្រើន បាននាំគ្នាមកចូលរួមទស្សនា ការច្រៀង-សម្តែង របស់ពួកគេ។
ប្រភពដដែលនេះ បាននិយាយទៀតថា នេះវាជាឱកាសមួយ ដ៏ល្អបំផុតសម្រាប់តារាស្រី ឆៃ លីដាឡែន និងលោក មាស សាលី ក្នុងការកើបលុយ ពីការចេញទៅសម្តែង នៅប្រទេសអាមេរិក នាពេលនេះ។ ម្យ៉ាងទៀតពួកគេ ក៏អាចទទួលប្រាក់មួយចំនួនផងដែរ ពីអ្នកដែលបានមកចូលទស្សនា ព្រោះដោយសារបងប្អូនខ្មែរ ដែលរស់នៅទីនោះ មានការពេញចិត្ត និងគាំទ្រដល់សិល្បករខ្មែរ ដែលបានទៅសម្តែងនៅទីនោះ។ ពិសេសមានអ្នកខ្លះ បានឧត្តម្ភជាលុយ ឬខ្លះរៀបចំជាកាដូរជាដើម…។
ប្រភពខាងលើ បានបង្ហើបឲ្យដឹងទៀតថា ពេលខ្លះអ្នកនាង ឆៃ លីដាឡែន មិនសូវទំនេរឡើយ ដោយត្រូវមានអ្នកធានា ជូនដើរលេង និងស្នើឲ្យទៅចូលរួមជប់លៀង ជាលក្ខណៈគ្រួសារនៅតាមផ្ទះនីមួយៗ មិនសូវទំនេរឡើយ។ ទាំងនេះហើយ ដែលបង្ហាញថា ឆៃ លីដាឡែន និងលោក មាស សាលី មានភាពជោគជ័យ សម្រាប់ការសម្តែង-ច្រៀងនៅលើទឹកដី អាមេរិក ហើយនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ កើបលុយមកប្រទេសខ្មែរ វិញដែរ។
តារាចម្រៀង ដែលល្បីល្បាញខាងភាពសិចស៊ី នាង ឆៃ លីដាឡែន និងលោក មាស សាលី បានចាកចេញពីទឹកដី កំណើតកាលពីថ្មីៗកន្លងមកនេះ ដោយក្នុងនោះ ក៏មានតារាចម្រៀងស្រីមួយរូបទៀត គឺកញ្ញា លីលី ទៅជាមួយផងដែរ។ ប៉ុន្តែសម្រាប់ពេលវេលា វិលត្រឡប់មកស្រុកខ្មែរវិញ នៅពេលណានោះ ពុំទាន់ត្រូវបានគេដឹង នៅឡើយទេ៕