សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រក់ទឹកភ្នែក និងថ្លែងដោយអួលដើមក នៅពេល
ដែលសម្តេច បានមានប្រសាសន៍ដល់សម្តេចឪ ដែលបានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែ
តុលា ឆ្នាំ២០១២។ សម្តេចសង្ឃឹមថា សម្តេចឪ នឹងស្ងប់ព្រះទ័យ នៅពេលដែលបានឃើញភាព
ជោគជ័យនេះ។
សម្តេចមានប្រសាសន៍ថា អ្វីដែលសម្តេចឪ មិនបានធ្វើ កូនចៅបានកំពុងតែធ្វើបន្តជូន ហើយ
សង្ឃឹមថា សម្តេចឪ នឹងបានទតឃើញ។ សម្តេច ហ៊ុន សែន ចង់មានប្រសាសន៍ដល់ភាពជោគ
ជ័យរបស់កម្ពុជា នៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំកំពូល
ពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១២។
ទឹកភ្នែករបស់សម្តេច ហ៊ុន សែន បានចាប់ផ្តើមស្រក់ នៅពេលដែលសម្តេច ប្រកាសពីលទ្ធផល
នៃកិច្ចប្រជុំកំពូលអាស៊ាន នៅព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសចុងក្រោយ ដើម្បីថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា
កម្លាំងសន្តិសុខ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយដល់រដ្ឋាភិបាល រៀបចំបណ្ដាកិច្ចប្រជុំ
កំពូល អាស៊ាន ដែលមានការចូលរួមរបស់ថ្នាក់ដឹកនាំមកពី ១៨ ប្រទេស ប្រកបដោយជោគជ័យ
នៅពេលនេះ៕
ដោយ ៖ សីហា
ប្រភព ៖ CEN