(បាងកក)៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍នៅរសៀលថ្ងៃទី២៨នេះ បានឲ្យដឹងថា មានករណីភ្លើងឆេះមួយបានកើតនៅលើ នៅអគាររោងកុង Major Cineplex Pinklao ប៉ុន្តែឲ្យមានការភិតភ័យស្លន់ស្លោ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។
មន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គីភ័យ បានឲ្យដឹងថា ភ្លើងបានឆេះចេញពីជាន់ខ្ពស់ទី៣ នៃអគារខាងលើ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ Boromratchonnanee Road ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យអស់ ៤០គ្រឿង។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គីភ័យនេះឡើយ ប៉ុន្តែបើតាមការប៉ាន់ប្រមាណ របស់មន្ត្រីពន្លត់អគ្គីភ័យម្នាក់ បានឲ្យដឹងថា វាអាចបណ្ដាលមកពីឧបករណ៍ពិសេសម្យ៉ាង ដែលបង្កជាឧស្ម័នពុល រួចកើតចេញជាចំហេះ ទើបបណ្ដាលឲ្យឆេះតែម្ដង។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង ១១៖៣០នាទី ហើយរហូតដល់ ម៉ោងជិត២រសៀលនេះ ទើបពន្លត់អស់៕