មានបុរស់ម្នាក់ បានលឺពាក្យចចាមអារាមថា ស៊ីត្រី ទីឡាបយ៉ាទៅឆ្លាត ក៍ទៅ ទិញត្រី
ទីឡាបយ៉ា ហើយសួរ អ្នកលក់ថា៖ មីង! ខ្ញុំលឺគេនិយាថា ស៊ីត្រីទីឡាបយ៉ា ទៅឆ្លាត
មែនទេ?
អ្នកលក់៖ ចង់លក់ដាច់ ក៍ឆ្លើយ តបវិញថា ចា៎! មែនហើយ!
បុរសនោះសួរ៖ តើ ១គីឡូ ថ្លៃប៉ុន្មាន?
អ្នកលក់ឆ្លើយ៖ ១គីឡូ តំលៃ ១០,០០០ រៀល!
បុរសនោះនិយាយ៖ ចឹង! ថ្លឹង ឱ្យខ្ញុំ ១គីឡូមក!
ស្អែកឡើង បុរសនោះ បានមកសួរ អ្នកលក់ត្រី ម្ដងទៀតៈ មីង! មីងថា ស៊ីត្រីឡាបយ៉ា
ទៅឆ្លាត តែខ្ញុំទិញត្រីមីង ស៊ីហើយ! ហេតុអ្វី ក៍នៅមិនឆ្លាតអញ្ជឹង!
អ្នកលក់ឆ្លើយ៖ ស៊ី..! ១ថ្ងៃ! ធ្វើម្ដេចឆ្លាតទៅ! ទាល់តែ ស៊ីរាប់ខែទើបឆ្លាត!
បុរសនោះក៏មកទិញ ត្រីគាត់ ជារៀងរាល់ថ្ងៃ! ថ្ងៃមួយ បុរសនោះ ដើរមកទិញត្រីដូច
សព្វដង ក៏ជួប នឹងមិត្តភក្តិ របស់ខ្លួន មានយួរត្រីទីឡាបយ៉ា ដែរ!
បុរសនោះ ក៏សួរ៖ សំឡាញ់! តើឯង ទិញត្រី ១គីឡួ ថ្លៃប៉ុន្មាន?
មិត្តភកិ្ត បុរសនោះឆ្លើយ៖ ១គីឡូ តំលៃ ៥,០០០រៀល លឺដូចនោះ! បុរសនោះ បាន
ដើរទៅកន្លែងទិញត្រី ហើយសួរអ្នកលក់ត្រី នែ៎! មីង! ហេតុអីក៍មីងលក់ត្រីឱ្យខ្ញុំ ១គីឡូ
១០,០០០រៀល ហើយលក់ឱ្យគេ ១គីឡូ តែ ៥,០០០រៀល អញ្ចឹង!
មីងអ្នកលក់ត្រី លាន់មាត់៖ អញ និយាយហើយថា ឆ្លាត ឆ្លាតមែន! ឃើញទេៗ
មិនទាន់បាន ១ខែ ស្រួលបួលផង! វាដឹងថា អញលក់កោវាហើយ! ពិតជា ឆ្លាតមែន!
ដោយ៖ វណ្ណ៖
ប្រភព៖ khmerjoke